(ភ្នំពេញ)៖ CAMBODIA BEER សូមអបអរសាទរដល់គូស្វាមីភរិយា ដែលបានឈ្នះរង្វាន់ធំរថយន្ត Ford Ranger ស៊េរីថ្មី១គ្រឿង ដោយបានទៅលើអ្នកមានសំណាងឈ្មោះ វ៉ើត សឹម និង ឆិល កនិកា រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអតិថិជន ៥០គូទៀត ដែលបានឈ្នះរង្វាន់ទូរសព្ទដៃស៊េរីថ្មី iPhone 15 Pro ៥០គ្រឿង ដែលមកពីបណ្តាខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា។

សម្រាប់បងប្អូនដែលឃើញឈ្មោះរបស់ខ្លួន សូមរៀបចំឯកសារសំខាន់ៗដូចជា អត្តសញ្ញាណប័ណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខប័ណ្ណត្រូវរង្វាន់, លិខិតបញ្ជាក់អាពាហ៍ពិពាហ៍, រូបថតរៀបការ និងធៀបការ។ សម្រាប់អតិថិជនដែលមិនទាន់ត្រូវរង្វាន់ សូមកុំទាន់អស់សង្ឃឹម ព្រោះ CAMBODIA BEER នៅធ្វើការចាប់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ចំនួន ៤ដងទៀត នៅពេលខាងមុខនេះ។

ចង់បានអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម ជ្រើសរើស CAMBODIA BEER! គូស្នេហ៍ដែលត្រៀមនឹងចូលរោងការ ទិញ CAMBODIA PREMIUM BEER សម្រាប់ពិធីមង្គលការឥឡូវនេះ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីចាប់យករង្វាន់រថយន្តស៊េរីទំនើប Ford Ranger ទូរស័ព្ទ iPhone 15 Pro និងកាដូចំនួន៣ផ្សេងទៀតពី CAMBODIA BEER ក្នុងនោះរួមមាន ការជិះ Helicopter តម្លៃវាល់លានដុល្លាររបស់ ជីប ម៉ុង, ការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិចនៅ The Winds ស្កាយបារ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

CAMBODIA BEER អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម ជាមួយរង្វាន់ញាក់សាច់!។
ពិសាដោយការទទួលខុសត្រូវ៕

(សូមអូសទៅក្រោម ដើម្បីមើលបញ្ជីរាយនាមគូស្នេហ៍ឈ្នះរង្វាន់)