(ឡុងដ៍)៖ អ្នកគាំទ្របាល់ទាត់ប្រមាណជាង ១,៦០០នាក់ នៅទូទាំងចក្រភពអង់គ្លេស និងវែលស៍ ដែលមានបទបញ្ជាហាមឃាត់នោះ ត្រូវបានប្រាប់ឱ្យប្រគល់លិខិតឆ្លងដែនរបស់ពួកគេទៅកាន់ប៉ូលិស ដើម្បីបញ្ឈប់ពួកគេពីការធ្វើដំណើរទៅចូលរួមទស្សនាព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសារព័ត៌មាន​ CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

អ្នកគាំទ្រ នឹងត្រូវបានប៉ូលិសប្រគល់លិខិតឆ្លងដែនអង់គ្លេសរបស់ពួកគេទៅវិញ ចាប់ពីថ្ងៃទី០៤ ខែមិថុនា រហូតដល់ថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍ គឺថ្ងៃទី១៤ ខែកក្កដា។

«អំពើហិង្សា ការរំលោភបំពាន និងភាពមិនប្រក្រតី នឹងមិនមានក្នុងការប្រកួត ដែលយើងស្រឡាញ់នោះឡើយ» នេះបើតាមសម្តីរដ្ឋមន្ត្រីប៉ូលិស លោក Chris Philp។

អ្នកមិនគោរពតាមបទបញ្ជា នឹងអាចជាប់ពន្ធនាគាររហូតដល់ ៦ខែទៀតផង។

លោក Philp ថា «វិធានការនេះ នឹងធានាថា អ្នកគាំទ្របាល់ទាត់ពិតប្រាកដ អាចធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ ដោយសុវត្ថិភាព និងការពារជនទុច្ចរិតប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនៅក្រៅប្រទេស»

​សូមជម្រាបថា ព្រឹត្តិការណ៍បាល់ទាត់ Euro នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខ នៅប្រទេសអាល្លឺម៉ង់៕