(អឺរ៉ុប)៖ ក្រុមជម្រើសជាតិប៉ូឡូញ, អ៊ុយក្រែន និងហ្សកហ្ស៊ី ទទួលបានកៅអីមួយនៅជុំវគ្គផ្តាច់ព្រ័ត្រ ២៤ក្រុមព្រឹត្តិការណ៍ពានជើងឯកទ្វីបអឺរ៉ុប EURO 2024 បន្ទាប់ពីបានឈ្នះការប្រកួតចុងក្រោយក្នុងវគ្គ Play-off ដោយភាពតានតឹងដូចគ្នា ។

ការឈានទៅដល់ជុំផ្តាច់ព្រ័ត្រនៅទឹកដីអាល្លឺម៉ង់ Euro 2024 ក្រុមជម្រើសជាតិប៉ូឡូញ បានយកឈ្នះក្រុមវេលស៍ ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីជាមួយលទ្ធផល ៤-៥ ជាមួយនឹងក្រុមជម្រើសជាតិហ្សកហ្ស៊ី ក៏យកឈ្នះគូប្រកួតជម្រើសជាតិក្រិក ដោយបាល់ ១១ម៉ែត្រនេះក្នុងលទ្ធផល ៤-២ ផងដែរ ខណៈមួយកៅអីរបស់អ៊ុយក្រែន បានយកឈ្នះក្រុមអ៊ីស្លង់ ២-១ ។

តាមរយៈនេះលទ្ធផលនេះក្រុមជម្រើសជាតិប៉ូឡូញ បានចាត់ចូលទៅក្នុងពូល D ស្ថិតក្នុងពូលដ៏ក្តៅជាមួយក្រុមមាន់គកបារាំង, ហូឡង់ នឹងអូទ្រីស ហើយក្រុមអ៊ុយក្រែន នឹងពើបប្រទះក្នុងពូល E ជាមួយក្រុមប៊ែលហ្ស៊ិក, ស្លូវ៉ាគី និងក្រុមរូម៉ានី ខណៈហ្សកហ្ស៊ី ចូលទៅពូល F ប៉ះក្រុមព័រទុយហ្គាល់, ទួរគី និងក្រុមសាធារណៈឆែក ។

បញ្ជាក់ផងថា ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប លើកទី១៧ UEFA Euro 2024 នឹងរៀបចំនៅទឹកដីអាល្លឺម៉ង់ និងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ដែលក្នុងនោះមានជម្រើសជាតិអ៉ីតាលី ជាក្រុមការពារតំណែងជើងឯករដូវកាល២០២០ ហើយពាននេះមានតែអាល្លឺម៉ង់ និងអេស្ប៉ាញ ដែលឈ្នះបាន ៣លើកច្រើនជាងគេដូចគ្នា៕