(ឡុងដ៍)៖ អ្នកចាំទីក្លិប Crystal Palace កីឡាករ​ Sam Johnstone ត្រូវបានដកចេញពីការប្រកួតនានារហូតចប់រដូវកាលនេះ ហើយអាចនឹងខកខានព្រឹត្តិការណ៍ Euro 2024 នារដូវក្តៅនេះ បន្ទាប់ពីទទួលការវះកាត់របួសកែងដៃ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានបញ្ជូនឱ្យទៅជួបវេជ្ជបណ្ឌិតឯកទេស បន្ទាប់ពីត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

លោកបានទទួលការកោះហៅ ៤លើក លេងឱ្យជម្រើសជាតិតោកំណាចអង់គ្លេស ហើយត្រូវបានគេរំពឹងថា អ្នកចាំទី Jordan Pickford ស្ថិតក្រោមការសិក្សា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។

Johnstone បានបង្ហាញខ្លួន ២៣លើក កក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Palace ក្នុងរដូវកាលនេះ។

សូមជម្រាបថា​ Palace កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង Premier Legue ហើយនឹងត្រូវប៉ះក្លិប Nottingham Forest នៅកីឡដ្ឋាន City Ground នាថ្ងៃសៅរ៍សប្តាហ៍នេះ៕