(វេលស៍)៖ មន្ត្រីកីឡាវេលស៍ បញ្ជាក់ថា គ្រូបង្វឹក Rob Page នឹងនៅបន្តដឹកនាំក្រុមទៀត បើទោះបីជាមិនអាចនាំក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ Euro 2024 បានក៏ដោយនៅទឹកដីប្រទេសអាល្លឺម៉ង់ ក្រោយពេលបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិប៉ូឡូញ ក្នុងប្រកួតចុងក្រោយវគ្គ Play-off។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ប្រធានសមាគមកីឡាបាល់ទាត់នៃប្រទេសវេលស៍ លោក Steve Williams បានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សមួយ ដើម្បីបំបាត់ការសង្ស័យអំពីអនាគតរបស់ Page, ដោយលោក បាននិយាយថា «សមាគមកីឡាបាល់ទាត់នៃប្រទេសវេលស៍ (FAW) អាចបញ្ជាក់ថា លោក Rob Page គឺជាអ្នកគ្រប់គ្រងរបស់ក្រុម សម្រាប់យុទ្ធនាការនាពេលខាងមុខទៀត ស្របតាមកិច្ចសន្យារបស់គាត់ ហើយកិច្ចសន្យារបស់គាត់ នឹងមានរហូតដល់ចប់ World Cup នេះហើយជារបៀបដែលយើងបន្តធ្វើ»

ក្រុមវេលស៍ បានជ្រុះចេញពី Euro 2024 ពីការចាញ់ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ជាមួយក្រុមប៉ូឡូញ ៥-៤ ហើយការងារបន្តនោះ គឺជាការលេងក្នុងពេលរង្វាន់ Nations League និងព្រឹត្តិការណ៍ FIFA World Cup 2026 ។

រំលឹកផងថា លោក Page ជាគ្រូបង្វឹកម្នាក់ដំបូងដែលបានដឹកនាំ Wales ឈានទៅកាន់ FIFA World Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៥៨ ជាមួយ សម្រាប់ការប្រកួតនៅប្រទេសកាតាក្នុងឆ្នាំ 2022 បន្ទាប់ពីលោកបានចុះកិច្ចសន្យាក្លាយគ្រូបង្វឹកផ្លូវការ កាលខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយចំណាយពេលក្នុងតួនាទីគ្រូបណ្តោះអាសន្ន។

សូមជម្រាបផងថា ក្រុមជម្រើសជាតិវេលស៍ មានប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមស្លូវ៉ាគី នៅខែមិថុនា ជាមួយនិងការប្រកួតជម្រុះ UEFA Nations League B ដែលពួកគេស្ថិតក្នុងក្រុមទី៤ ជាមួយក្រុមអ៊ីស្លង់, ម៉ុងតេណេហ្គ្រោ និងទួរគី ដើម្បីរកកៅអីឡើងទៅកម្រិត UEFA Nations League A 2024-25 ដែលនឹងចាប់ផ្តើមប្រកួតនៅខែកញ្ញា ខាងមុខនេះតទៅ៕