(ភ្នំពេញ)៖ បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជាននៅប្រទេសកម្ពុជា តែងតែប្រារព្ធទ្បើងជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យចូលឆ្នាំនេះដែរ គឺប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ១៥, ១៦ ខែ មេសា ដែលថ្ងៃទី១ គេហៅថាថ្ងៃមហាសង្ក្រាន្ដ, ថ្ងៃទី២ ហៅថា វារៈវ័នបត ថ្ងៃទី៣ ហៅថា វារៈទ្បើងស័ក។ បន្ថែមពីនេះ កម្មវិធីសង្ក្រាន្ដគេតែងតែប្រារព្ធទ្បើងមុនចូលឆ្នាំថ្មី នៅតាមភូមិ ស្រុក វត្តអារាម ដែលមានការលេងល្បែងប្រជាប្រិយកម្សាន្ដ មានដូចជា វាយក្អម លោតបាវ បោះឈូង ដណ្ដើមស្លឹកឈើ លាក់កន្សែង ទាញព្រ័ត្រ បោះអង្គុញជាដើម។ បុណ្យចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រារព្ធកម្មវិធី «បុណ្យភូមិ» ដែលមានការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគំតន្ដ្រី ការលេងល្ខោន។

លឺថាសង្ក្រាន្ដឆ្នាំនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានរៀបចំកម្មវិធី «មេហ្គាសង្ក្រាន្ដ ខ្យល់ត្រជាក់» កាន់តែធំ កាន់តែពិសេស កាន់តែអស្ចារ្យជាងឆ្នាំមុនទៅទៀត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ កម្មវិធី «មេហ្គាសង្ក្រាន្ដ ខ្យល់ត្រជាក់» ដ៏ពិសេសនេះនឹងប្រារព្ធទ្បើង នៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ និងនៅថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។ តោះ! ទាយមើលថានឹងមានអ្វីពិសេស បើចង់ដឹងបន្ថែមកុំភ្លេចតាមដានគេហទំព័រផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នាណា។

គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល មានម្ចាស់ជាកូនខ្មែរ បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ២៨០លានដុល្លារ សាងសង់ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមិនទាន់ដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ។

កម្មវិធីប្រូម៉ូសិន Mega Celebration ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ២០២៤ រាល់ការចំណាយចាប់ពី ១៥ដុល្លារ ឡើងទៅក្នុងមួយវិក្ក័យបត្រ លោកអ្នកអាចយកទៅប្ដូរយកសន្លឹកឆ្នោត ដើម្បីទទួលបានរង្វាន់ភ្លាមៗ និងសម្រាប់ចាប់ឆ្នោតសំណាងដែលមានរង្វាន់ដូចជា ប័ណ្ណទឹកប្រាក់ រហូតដល់ ៥០០ដុល្លារ, iPad ជំនាន់ទី១០ និងរង្វាន់ធំមហាសាលនោះ គឺរថយន្ដ Mitsubishi All New Triton GLS ស៊េរី ២០២៤មួយគ្រឿង។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
- តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails