(ភ្នំពេញ)៖ «Reign of Kings» ជាមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំសម្បើមមួយ ក្នុងព្រឹត្តិការណ៍កម្សាន្ត «Vattanac All In Festival» ដែលនឹងធ្វើឲ្យកក្រើកសង្វៀន ក្នុងជំនួបមិនធ្លាប់មានរវាងអ្នកខ្លាំងប៉ះអ្នកខ្លាំង នៅសង្វៀនប្រដាល់គ្រុឌគុនខ្មែរ ដោយចម្រាញ់សុទ្ធតែកំពូលកីឡាករប្រដាល់ខ្មែរ និងកីឡាករប្រដាល់អន្តរជាតិល្បីៗប្រចាំសង្វៀន RWS មកប្រកួតគ្នាលក្ខណៈគូមិត្តភាពអន្តរជាតិ គូសងសឹង និងគូដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ និងប្រាក់រង្វាន់សរុប ១០០លានរៀល។

ប្រជាជនកម្ពុជានឹងជក់ចិត្តដិតអារម្មណ៍ ជាមួយសមាសភាពកីឡាករប្រដាល់ខ្លាំងៗដូចជា៖
សម្រាប់ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៤
១. ព្រីង សុផាវត្តី ប្រកួតជាមួយនឹង អេម ម៉ា (60Kg) មកពីប្រទេសបារាំង
២. លី សុខា ប្រកួតជាមួយនឹង គឿបសុវណ្ណឃីម (54Kg)
៣. ពេជ្រ សុឃីម ប្រកួតជាមួយនឹង រិទ្ធ វិបុល (54Kg)
៤. រិទ្ធី ចាន់ណា ប្រកួតជាមួយនឹង COlOVIS Bryan មកពីប្រទេសប្រេស៊ីល
៥. លី រិទ្ធី ប្រកួតជាមួយនឹង UNALBURAK (75kg) លក្ខណៈអំបោះឆៅមកពីប្រទេសតួគី
៦. ធន់ ស៊ីហុង ប្រកួតជាមួយនឹង EMRE OZMEN (60Kg) មកពីប្រទេសតួគី
៧. ធន់ រិទ្ធី ប្រកួតជាមួយនឹង ALI YOUSEF (73Kg) លក្ខណៈអំបោះឆៅមកពីប្រទេសអ៊ីរ៉ង់
៨. លន់ ឡៅចិត្រា ប្រកួតជាមួយនឹង CHUJAROEN DABRASARAKHAM (65Kg) មកពីប្រទេសថៃ។

សម្រាប់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៤
១. ឡៅសៃណេត ប្រកួតជាមួយនឹង ឡុង ពិសិដ្ឋ (51Kg)
២. AHMADI FARYAD មកពីអ៊ីរ៉ង ប្រកួតជាមួយនឹង KAD DOUR (69Kg)
៣. គឹម វាសនា ប្រកួតជាមួយនឹង AYOUB PORIYA (69Kg)
៤. ធន់ ផានិត ប្រកួតជាមួយនឹង MILAD HASSAN (57Kg)
៥. ឡៅ ចិត្រា ប្រកួតជាមួយនឹង SAMMY
៦. ឃឹម ឌីម៉ា ប្រកួតជាមួយនឹង THONGNOY VORSANGPRAPAI
៧. លន បញ្ញា ប្រកួតជាមួយនឹង PETCHDAM PETCHYINDEE ACADEMY (65Kg)។

លើសពីកម្មវិធីប្រដាល់គ្រុឌគុនខ្មែរ «Reign of Kings» ដ៏អស្ចារ្យនេះ នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ «Vattanac All In Festival» ក៏បានដាក់បញ្ចូលការសម្តែងសិល្បៈបុរាណ ការប្រគំតន្រ្តី ដែលចូលរួមដោយតារាល្បីៗដូចជាអ្នកនាង ទេព បូព្រឹក្ស និងកញ្ញា រ៉ាប៊ី ជាពិសេសផ្ទាំងទស្សនីយភាពបង្ហោះដ្រូន (Drone Show) រាប់រយគ្រឿងនៅលើអាកាសមិនធ្លាប់មានដំបូងបំផុតនៅកម្ពុជា។

ត្រៀមខ្លួនចូលរួមដោយសេរី ទទួលយកបទពិសោធន៍ថ្មី ហើយប្លែកនៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ «Vattanac All In Festival» ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រយៈពេល២ថ្ងៃពេញ គឺថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ១១៤ (ផ្លូវវឌ្ឍនៈ) ខាងត្បូងរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរ ដោយដាក់បញ្ចូលវត្តមានកីឡាករប្រដាល់គុនខ្មែរ នៅលើឡានក្រុងសាធារណៈ ក្នុងគោលបំណងជំរុញលើកទឹកចិត្តកីឡាករ ព្រមទាំងលើកតម្កើងវិស័យប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញ៕