(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ពិព័រណ៍ទំនិញអន្ដរជាតិ អុីអ៊ូ នៅកម្ពុជា ត្រូវបានរៀបចំឡើងផ្សារទំនើប The bridge mall ដែលនឹងក្លាយជាវេទិកាលក់ដុំដ៏ធំបំផុតនៅក្នុងអាស៊ាន និងជំរុញឱ្យការវិនិយោគរវាងកម្ពុជានិងអន្តរជាតិកាន់តែមានភាពល្អប្រសើរ។

Zhejiang China Commodities City Group co.,Ltd ជាមជ្ឈមណ្ឌលទំនិញធុនស្រាល/ទំនិញខ្នាតតូច-មធ្យមដ៏ល្បីល្បាញលើពិភពលោក ដែលបានបង្កើតម៉ាកយីហោរបស់ខ្លួន នៅទូទាំងពិភពពាណិជ្ជកម្ម។

បច្ចុប្បន្ន មជ្ឈមណ្ឌលនេះបានសហការជាមួយ ក្រុមហ៊ុន World Bridge Group ដែលជាក្រុមហ៊ុនដ៏ឈានមុខគេដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធកម្ពុជាជាង ៣០។ កិច្ចសហការនេះបង្ហាញពី សារៈសំខាន់នៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំ រវាងប្រទេសចិន និងប្រទេសកម្ពុជា ដែលផ្តល់ឱកាសមិនអាចកាត់ថ្លៃបានសម្រាប់អន្តរកម្ម និងការរីកចម្រើននៅក្នុង វិស័យខ្សែចង្វាក់ឧស្សាហកម្មទំនិញធុនស្រាល/ទំនិញខ្នាតតូច-មធ្យម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន។

សម្រាប់ការតាំងពិព័រណ៍នេះ មិនត្រឹមតែជាសករាជថ្មីចំពោះខ្សែចង្វាក់ឧស្សាហកម្មទំនិញធុនស្រាល/ទំនិញខ្នាតតូច-មធ្យម របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវគំរូនៃសារៈសំខាន់ជាតិសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផងដែរ។ បេសកកម្មរបស់ពិព័រណ៍ គឺប្រតិបត្តិការពាណិជ្ជកម្ម ការយកចិត្តទុកដាក់របស់ប្រទេសចិន ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា និងអាស៊ានដែលជាផ្នែកមួយមិនអាចខ្វះបាននៃប្លង់យុទ្ធសាស្រ្តរបស់ផ្សារបោះដុំអុីអ៊ូនៅអាស៊ីអាគ្នេយ៍។ តាមរយៈវេទិកាដ៏សំខាន់នេះ យើងប្តេជ្ញាកសាងប្រព័ន្ធអេកូឧស្សាហកម្មទំនិញធុនស្រាល/ទំនិញខ្នាតតូច-មធ្យម អុីអ៊ូអន្តរជាតិ។

ក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ អ្នកនាំចេញពីប្រទេសចិន និងសហគ្រាសពាក់ព័ន្ធនៅប្រទេសកម្ពុជា រួមទាំងបណ្តាប្រទេសអាស៊ាន នឹងជួបជុំគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ ទំនិញដែលត្រូវតាំងពិព័រណ៍មានច្រើនប្រភេទដូចជាផលិតផលគ្រឿងសំអាង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ និងស្បែកជើង របស់របរប្រើប្រាស់ក្នុងផ្ទះ វត្ថុអនុស្សាវរិយ៍ ផលិតផលអេឡិចត្រូនិក និងសម្ភារៈការិយាល័យ។

បន្ថែមពីនេះពិព័រណ៍នេះមិនត្រឹមតែជាទំព័រថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-ចិនប៉ុណ្ណោះទេ ក៏ជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហាប្រឈម នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងផ្ដោតលើការបង្កើនប្រសិទ្ធភាពខ្សែចង្វាក់ផ្គត់ផ្គង់ ការធ្វើពិពិធកម្មបណ្តាញលទ្ធកម្ម និងការណែនាំអ្នកផ្គត់ផ្គង់ដែលមានការប្រកួតប្រជែងកាន់តែច្រើន។

អស់រយៈពេលជាយូរមកហើយ អាជីវកម្មកម្ពុជាពឹងផ្អែកលើអ្នកផ្គត់ផ្គង់មួយចំនួន ដូចជាអ្នកចែកចាយក្នុងស្រុក ឬពាណិជ្ជករចិន។ ពិព័រណ៍ទំនិញអន្តរជាតិចិនអុីអ៊ូ នឹងភ្ជាប់អាជីវកម្មកម្ពុជា ដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ពីប្រទេសចិន មិនត្រឹមតែពង្រីកជួរផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់អាជីវកម្មជា មួយនឹងសមត្ថភាពចរចាកាន់តែរឹងមាំផងដែរ។

ជាមួយគ្នានេះដែរ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WB Exhibition Co Ltd លោក Eric Chong បានបន្ដថាពិព័រណ៍នេះបានបង្ហាញពីការចាប់ផ្តើមថ្មី និងសន្យាធ្វើឱ្យទីផ្សារកម្ពុជាកាន់តែរឹងមាំ សម្រាប់ទំនិញធុនស្រាល/ទំនិញខ្នាតតូច-មធ្យម និងបើកច្រកផ្លូវសម្រាប់អាជីវកម្មក្នុងស្រុករបស់យើងទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះជាមុន សូមចូលទៅកាន់ Facebook Page-China Yiwu International Commodities Fair–Cambodia៕