(បរទេស)៖ ទូរស័ព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្ស Apple គឺ iPhone 16 Pro និង iPhone 16 Pro Max ដែលនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗខាងមុខ ត្រូវបានរាយការណ៍មកថា នឹងមានពណ៌ថ្មី គឺ «space black» និង «rose Color» ហើយសម្រាប់វត្តមានពណ៌ថ្មីនេះ ក៏នឹងមានជម្រើសពណ៌ white និង gray ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Mac Rumors នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

យោងតាមការបង្ហោះលើបណ្តាញសង្គម Weibo ដែលត្រូវបានចែករំលែកដោយប្រភពបែកធ្លាយបានឲ្យដឹងបន្ថែមថា សម្រាប់ជម្រើសពណ៌ Blue Titanium ដែលបានបង្ហាញវត្តមានកាលពីពេលថ្មីៗនេះនៅលើស្មាតហ្វូន iPhone 15 Pro និង iPhone 15 Pro Max នោះ អាចនឹងលុបចោល មិនមានប្រើប្រាស់នោះទេ សម្រាបស៊េរី iPhone 16 Pro ក្នុងឆ្នាំនេះ។

ចំពោះជម្រើសពណ៌ Space Black ដែលនឹងបង្ហាញនៅលើស្មាតហ្វូនថ្មីនេះ គឺត្រូវបានគេមើលឃើញថា មានឈ្មោះដូចគ្នាទៅពណ៌ដែលធ្លាប់ប្រើប្រាស់នៅលើ iPhone 14 Pro អញ្ចឹង។ ពណ៌នេះ នឹងមានការជំនួសពណ៌ Black Titanium ផងដែរ។ ផ្អែកលើការលើកឡើងនេះ ពណ៌ Natural Titanium នឹងប្តូរឈ្មោះទៅជាពណ៌ «gray» និងពណ៌ «White Titanium» ក៏នឹងត្រឡប់មកវិញផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់នោះ យើងនឹងតាមដានព័ត៌មានថ្មីៗ នៅក្នុងពេលឆាប់ៗនេះ៕