(ភ្នំពេញ)៖ អ៊ី-ម៉ាន់នីនៅតែផ្តល់ជូនអតិថិជនលើសពីគេ! យើងបានកត់សម្គាល់ឃើញថា អ៊ី-ម៉ាន់នី តែងតែបន្តបង្កើនភាពងាយស្រួលដល់ អតិថិជនរបស់ខ្លួន ទៅលើការទូទាត់ ឬវេរប្រាក់ដែលចាំបាច់ប្រចាំថ្ងៃ ក្នុងយុគសម័យឌីជីថលនេះ ក្នុងពេលតែមួយនោះដែរ អ៊ី-ម៉ាន់នីក៏ផ្តល់ត្រលប់វិញនូវផលចំណេញជាច្រើនសន្ធឹកសន្ធាប់ជូនអតិថិជនដូចគ្នា ។

ចំណែកឯលើកនេះដែរ អ៊ី-ម៉ាន់នី បានជ្រើសរើសសហការជាមួយនឹងក្រុមហ៊ុន PassApp ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ទឹកប្រាក់ ជូនអ្នកបើកបរ PassApp ដោយមិនចាំបាច់ខ្វល់ពីបញ្ហាមានសាច់ប្រាក់មិនគ្រប់ក្នុងកាបូប ឬខ្វះលុយអាប់ ឬបង្ហាញសាច់ប្រាក់ច្រើន ពេកឱ្យអ្នកដទៃឃើញ ដែលអាចបង្កជាហានីភ័យដោយចៃដន្យនានាដែលយើងគ្រប់គ្នានឹកស្មានមិនដល់។ ក្រៅពីអត្ថប្រយោជន៍ខាងលើ អតិថិជនអ៊ី-ម៉ាន់នីក៏មានឱកាសទទួលបានបន្ថែមនូវទឹកប្រាក់ត្រលប់វិញ រហូតទៅដល់ ៨,០០០រៀល នៅពេលទូទាត់តាម eMoney App។

អ្នកអាចទទួលបានទឹកប្រាក់ត្រលប់វិញនៅក្នុង eMoney App តាមជំហានងាយៗខាងក្រោម៖
១៖ ចូលទៅក្នុងកម្មវិធីទូរស័ព្ទ PassApp ត្រូវប្រាកដថាកម្មវិធីរបស់អ្នកត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់
២៖ ចុចលើ “Account” នៅផ្នែកខាងក្រោមនៃទំព័រដើមរបស់ PassApp រួចចូលទៅក្នុង «Payment» បន្ទាប់មកចុចលើ «Add Another Payment» ហើយជ្រើសរើសវិធីទូទាត់តាមរយៈ eMoney រួចធ្វើតាមការណែនាំបន្ត។
៣៖ នៅពេលដែលអ្នកធ្វើការទូទាត់ជាមួយ PassApp តាម eMoney នោះអ្នកនឹងបានសារមួយពីអ៊ី-ម៉ាន់នី បញ្ជាក់អំពីចំនួនទឹកប្រាក់ត្រលប់វិញដែលអ្នកទទួលបាន។
ចំណាំ៖
- ការផ្តល់ជូនមួយនេះមានសុពលភាពចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ
- ការផ្តល់ជូនការមួយនេះមានសម្រាប់តែគណនីប្រាក់រៀល
- អ្នកត្រូវការធ្វើប្រតិបត្តិការម្តងយ៉ាងតិចណាស់ ៤,០០០រៀល ដើម្បីទទួលការផ្តល់ជូនមួយនេះ
- ក្នុងប្រតិបត្តិការទូទាត់ម្តង អ្នកនឹងទទួលទឹកប្រាក់ត្រលប់វិញរហូតទៅដល់ ២,០០០រៀល និងពេញមួយប្រម៉ូសិននេះ អ្នកនឹងបានទឹកប្រាក់ត្រលប់វិញសរុបទៅដល់ ៨,០០០រៀល។

សម្រាប់អ្នកជិះ PassApp គ្រាន់តែធ្វើការទូទាត់ប្រាក់ទៅតាមតម្រូវការជាប្រចាំសោះ ក៏អាចទទួលបានប្រាក់ត្រលប់វិញថែមទៀត ងាយស្រួល មិនរញ៉េរញៃ ហើយចំណេញ ដោយប្រើប្រាស់ជាមួយអ៊ី-ម៉ាន់នី។ អតិថិជនថ្មី អ្នកអាចចុះឈ្មោះដោយចុចនៅទីនេះ https://link.emoney.com.kh/Share_all