(ឡុងដ៍)៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាខ្សែការពាររបស់ក្លិប Manchester City កីឡាការិនី Steph Houghton នឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់ នៅពេលចប់រដូវកាលលីគ Women's Super League នេះ។ នេះបើតាមសម្ដីកីឡាការិនីបានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

Houghton វ័យ ៣៥ឆ្នាំ ធ្លាប់ទទួលបានការកោះហៅលេងឲ្យក្រុមជម្រើសជាតិ ចំនួន ១២១លើក។

នាងត្រូវផ្តល់តួនាទីជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអង់គ្លេស នៅក្នុងឆ្នាំ២០១៤ ហើយបានដឹកនាំក្រុម បញ្ចប់នៅចំណាត់ថ្នាក់ទី៣ (មេដាយសំរឹទ្ធ) នៅឯព្រឹត្តិការណ៍ 2015 Women's World Cup។

កីឡាការិនី Houghton ដែលបានចាប់ផ្តើមអាជីពរបស់នាង ជាមួយក្លិប Sunderland នោះ បានចូលរួមជាមួយក្លិប City ដោយផ្ទេរមកពីក្លិប Arsenal ក្នុងឆ្នាំ២០១៤ ហើយចាប់ពីពេលនោះមក បានបង្ហាញខ្លួនជិត ១៥០លើកក្នុងលីគ៕