(អឺរ៉ុប)៖ ក្លិបហង្សក្រហម Liverpool បានដាក់ក្តីរំពឹងថា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Xabi Alonso នឹងស្នាក់នៅជាមួយក្លិប Bayer Leverkusen បន្តទៀត ខណៈពេលនេះក្លិបបានពិចារណានៅជម្រើសបេក្ខភាពគ្រូបង្វឹកផ្សេង មកជំនួសតំណែងរបស់អ្នកចាត់ការឆ្នើម Jurgen Klopp ។ នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

Alonso មានវ័យ ៤២ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតួនាទីនៅអ្នកចាត់ក្រុមនៅកីឡដ្ឋាន Anfield គិតចាប់តាំងពីលោក Klopp បាននិយាយថាគាត់នឹងលាឈប់នៅបញ្ចប់រដូវកាលនេះ ។ ស្រប់ពេលដែលលោក Alonso កំពុងដឹកនាំក្រុម Bayer Leverkusen ឈរតំណែងកំពូលតារាងលីគ Bundesliga និងលេងមិនទាន់ចាញ់នោះទេ ក្នុងឈានទៅលើកពានលីគជាលើកដំបូងរបស់ពួកគេ។

ខណៈដែលប្រធានប្រកិត្តិយសក្លិប Bayern Munich លោក Uli Hoeness បានលើកឡើងថា «ការផ្លាស់ប្តូរសម្រាប់ Alonso នៅរដូវក្តៅនេះ គឺប្រហែលជាមិនអាចទៅរួចនោះទេ»

ប្រភពខាងលើបានបន្តថា អ្នកចាត់ការទូទៅក្លិប Sporting Lisbon លោក Ruben Amorim និងលោក Roberto de Zerbi របស់ក្លិប Brighton ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារនៅក្លិប Liverpool ផងដែរ៕