(ភ្នំពេញ)៖ ក្នុងរយះពេល១ ឆ្នាំចុងក្រោយនេះ GANZBERG ​បានចូលរួមយ៉ាងសកម្មនិងនាំមុខគេបង្អស់ ក្នុងការចូលរួមលើកស្ទួយវិស័យក្បាច់គុនបុរាណខ្មែរ ឱ្យឈានដល់កម្រិតពិភពលោក។

តាមរយះការរៀបចំមហាព្រឹត្តិការណ៍ប្រដាល់ធំៗទាំងក្នុងស្រុក និងក្រៅស្រុក មានដូចជា៖

*១៖ នាំគុនខ្មែរទៅអង្រួនសង្វៀននៅអូស្ត្រាលី (វៃដណ្តើមឡាន)
*២៖ GANZBERG KUN KHMER WORLD CUP 8 MAN Tournament (វៃដណ្តើមឡាន)
*៣៖ នាំគុនខ្មែរភ្លក់រស់ជាតិជប៉ុន GANZBERG SAMURIA KUN KHMER(រង្វាន់ប្រាក់លាន)
*៤៖ នាំគុនខ្មែរភ្លក់ក្បាច់គុនប្រវត្តិសាស្រ្តបូរាណចិន GANZBERG KUN KHMER KUNG FU(រង្វាន់ប្រាក់លាន)
*៥៖ GANZBERG IDOL KUN KHMER (វៃដណ្តើមខ្សែក្រវ៉ាត់ និងបា្រក់លាន)
*៦៖ GANZBERG រាជសីហ៍Kun Khmer (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន)
*៧៖ GANZBERG SUPPER STRIKE (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន)។

GANZBERG ស្រលាញ់គុនខ្មែរ និងនៅតែបន្តបេសកម្មរបស់ខ្លួនក្នុងការលើកស្ទួយគុនខ្មែរអោយកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ហើយឆាប់ៗនេះGANZBERG និងនាំកីឡាករ ម៉ឺន មេឃា ទៅប្រកួតតំណាងគុនខ្មែរទៅលើទឹកដីប្រទេសចិន នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ និងកីឡាករគុនខ្មែរជាច្រើនរូបទៀតទៅប្រកួតតំណាងគុនខ្មែរនៅទ្វីអ៊ឺរ៉ុប (ប្រទេសបារាំង) នៅដើមខែ និងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ផងដែរ៕