(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានប្រារព្វពិធីបើកការដ្ឋានសាងសង់សាខាចំការដូង ដើម្បីអបអរសាទរការចាប់ផ្តើមសាងសង់។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (MJQE) លោក ឡាយ សុភា ប្រធាននៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) លោកស្រី រស់ យ៉ាណា ប្រធាននៃ សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មានការចូលរួមដោយគណៈកម្មការកម្មវិធីសិក្សារបស់ Aii និង AIS និងថ្នាក់ដឹកនាំនៃ MJQE ជាច្រើនទៀតផងដែរ។

ទីតាំងយុទ្ធសាស្ត្រដែលផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស

Aii និង AIS សាខាចំការដូងនេះ ហ៊ុមព័ទ្ធទៅដោយ ផ្សារ ធនាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងកន្លែងកម្សាន្តជាច្រើន ហើយអាចធ្វើដំណើរទៅមកបានយ៉ាងងាយស្រួល។ តំបន់ចំការដូងនេះ គឺជាទីតាំងយុទ្ធសាស្ត្រ ដែលពោរពេញទៅដោយសក្តានុពលដូចជាទីប្រជុំជនសម្រាប់ពាណិជ្ជកម្ម។ ការរចនាស្ថាបត្យកម្មអគារសិក្សាសម្រាប់សាខាថ្មីនេះ មានរាងជាអក្សរ U ដែលតំណាងលើការប្តេជ្ញាចិត្តរបស់ Aii និង AIS ក្នុងផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សនៅក្នុងសហគមន៍អ្នកសិក្សានៅសតវត្សរ៍ទី២១។

បរិក្ខារសិក្សាទំនើបៗសម្រាប់បទពិសោធន៍សិក្សាដ៏សម្បូរបែប

សាខាថ្មីមួយនេះក៏នឹងបំពាក់នូវបរិក្ខារទំនើបៗ រួមទាំងថ្នាក់រៀន សាលបើកចំហសម្រាប់ពហុបំណងនៅខាងក្នុងអគារ មជ្ឈមណ្ឌលសិល្បៈ អាហារដ្ឋាន Alex Food Court ហាងកាហ្វេ The Rooster Café ហាងទំនិញ Smart Mart និងបណ្ណាគារ Intercon Bookstore។

មជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនៅក្នុងសាលារៀន

នៅក្នុងបរិវេណសាលាក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម(Shopping Center) ដំបូងរបស់ MJQE ដែលបានរចនាឡើងសម្រាប់សិស្សានុសិស្ស Aii និង AIS។ នេះគឺជាការច្របាច់បញ្ចូលគ្នារវាងការអប់រំ និងស្តង់ដាការរស់នៅសម័យថ្មីជូនដល់សិស្សានុសិស្ស អ្នកអាណាព្យាបាល និងប្រជាជននៅក្នុងតំបន់។

ឆ្លើយតបទៅនឹងតម្រូវការសហគមន៍

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានមានប្រសាសន៍ថាការជ្រើសយកតំបន់ចំការដូងនេះ គឺដោយសារមានកំណើនតម្រូវការអប់រំប្រកបដោយគុណភាព៖ «ការពង្រីកខ្លួនមកទីនេះ គឺដោយសារតែយើងទទួលបានសំណូមពីរអ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលរស់នៅតំបន់នេះផ្ទាល់សម្រាប់ការអប់រំលើជំនាញភាសា ក៏ដូចជាការអប់រំតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ហើយពួកយើងតែងតែផ្តោតសំខាន់លើវិធីសាស្រ្តបង្រៀនផ្តោតលើសិស្សានុសិស្ស (student-focused approach)»

មាគ៌ាទៅកាន់អនាគតដែលពោរពេញទៅដោយឱកាសគ្មានព្រំដែន

លោក ឡាយ សុភា ប្រធាននៃ Aii បានមានប្រសាសន៍ថា៖ «សាខាទី២៤ របស់យើងនេះនឹងបើកទ្វារទទួលសិស្សានុសិស្សចាប់ពីវគ្គសិក្សាទី85 ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និង AIS ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ នេះតទៅ។ អគារសិក្សាថ្មីនេះមិនត្រឹមតែជាកន្លែងសិក្សានោះទេ ប៉ុន្តែវាគឺជាមាគ៌ាមួយដែលផ្តល់ឱកាសគ្មានព្រំដែនជូនដល់សិស្សានុសិស្សរបស់យើង»

ការបន្តកេរដំណែលក្នុងការផ្តល់ការអប់រំប្រកដោយគុណភាព

សាខាចំការដូង រួមជាមួយនឹងសាខាផ្សេងទៀតរបស់ Aii និង AIS នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាកាសនៃការអប់រំប្រកបដោយគុណភាព ឧត្តមភាពសេវាកម្ម និងវិន័យ។ សាខារបស់ Aii និង AIS មាននៅទូទាំងរបស់ប្រទេសកម្ពុជាដូចជា សាខាម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វា សៀមរាប តាកែវ សៀមរាប សែនសុខ និងច្បារអំពៅ ហើយឆាប់ៗនេះនឹងមានសាខាចំការដូង និងសាខាទួលសង្កែ។

សម្រាប់ព័ត៌មានបន្ថែមអំពី Aii និង AIS សូមទាក់ទងតាមរយៈទូរសព្ទលេខ 011 388 868 ឬ 093 217 217 ឬទាក់ទងតាមរយៈអ៊ីមែល [email protected][email protected]។ Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន ថៃ និងថ្នាក់ចំណេះទូទៅខ្មែរ ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii និង AIS ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា និងថ្នាក់ចំណេះទូទៅខ្មែរ៕