(ភ្នំពេញ)៖ ក្រុមហ៊ុន Mitsu Cambodia បានសម្ពោធរថយន្តជាផ្លូវការ នូវម៉ូដែលថ្មី The All-New Triton 2024 ដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជា។

ពិធីសម្ភោធរថយន្ត The All-New Triton 2024 ជាផ្លូវការនៅកម្ពុជា ធ្វើឡើងនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅផ្សាទំនើប Chip Mong 271 Mega Mall ក្រោមអធិបតីភាព លោកអគ្គនាយក និងអគ្គនាយករងក្រុមហ៊ុន Mitsu Cambodia Co.,Ltd ព្រមទាំង ភ្ញៀវកិត្តិយស អតិថិជន និងInfluencer ជាច្រើនរូប។

រថយន្តដែលបាននាំចូលមកក្នុងទីផ្សារបស់កម្ពុជានេះ មានចំនួន ២ ម៉ូដែល គឺ The All-New Triton GLS ដែលមានតម្លៃ ៤១ ៩០០ដុល្លារ និង The All-New Triton GLS Extra Plus ដែលមានតម្លៃ ៤៦ ៩០០។

លោក ហ៊ូ សុផាន់ណា នាយករងគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Mitsu (Cambodia) បានថ្លែងថា ការមកដល់របស់រថយន្ត Mitsubishi All-New Triton 2024 ទាំងពីរ២ម៉ូឌែលនេះ នេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ជាពិសេសអតិថិជនដែលនិយមរថយន្តភីកអាប់ ដោយសារតែ រថយន្តម៉ូដែល Triton ថ្មីនេះ បានធ្វើកំណែរទំរង់ផ្លាស់ប្តូរទាំងស្រុងទាំងម្តង ទាំងរូបរាងខាងក្រៅ រូបរាងខាងក្នុង ម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម និងមានបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែទំនើបជាងមុខផងដែរ។

ជាមួយគ្នានេះ The All-New Triton បានអមជាមួយនឹងការរចនាចង្កៀងមុខដ៏ស្រស់ស្អាត រៀងជាអក្សរ T ដែលធ្វើឱ្យរថយន្តប្រភេទនេះ កាន់តែរឹងមាំ និងមានភាពអំណាចថែមទៀត។

គួររំលឹកផងដែរថាក្រុមហ៊ុន Mitsu (Cambodia) ជាក្រុមហ៊ុនចែកចាយផ្លូវការរថយន្ត Mitsubishi ដែលជារថយន្តម៉ាកជប៉ុនដែលអតិថិជនតែងតែទទួលស្គាល់ថាធន់ រឹងមាំ មិនងាយខូច ជាពិសេសចំពោះម៉ាស៊ីន និងប្រព័ន្ធគ្រឿងក្រោម។ ក្រៅពីរថយន្ត Triton ក្រុមហ៊ុន Mitsu Cambodia ក៏កំពុងចែកចាយរថយន្តម៉ូដែលផ្សេងទៀតដូចជា Xpander, Xpander Cross, Pajero Sport និងឆាប់ៗនេះ ក្រុមហ៊ុននឹងមានម៉ូដែលថ្មីមួយទៀត នោះគឹ XForce។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកកាន់ showroom របស់ក្រុមហ៊ុន Mitsu Cambodia Co.,Ltd ដែលមាន៤សាខា រួមមាន សាខាភ្នំពេញត្រង់ស្ពានអាកាសផ្សារដីហុយ សាខាក្នុងផ្សារទំនើបជីបម៉ុង271 មេហ្គាម៉ល សាខាសៀមរាប និងសាខាបាត់ដំបង៕