(សូហ្វីយ៉ា)៖ ការប្រកួតជើងទី២ នៃព្រឹត្តិការណ៍ប្រកួតកាយសម្ព័ន្ធពិភពលោក FIG Rhythmic Gymnastics World Cup ក្នុងឆ្នាំនេះ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ នាទីលាន Arena Sofia Hall ប្រទេសប៊ុលហ្គារី។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

កីឡាករកាយសម្ព័ន្ធចំនួន ៥៥នាក់មកពី ៤២ប្រទេស និងតំបន់ នឹងប្រកួតគ្នាក្នុងព្រឹត្តិការណ៍នេះរយៈពេល ៣ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមេសា។ នេះបើយោងតាមសហព័ន្ធ Bulgarian Rhythmic Gymnastics Federation (BRGF)។

សូមជម្រាបថា ការប្រកួតជើងទី១ នៃព្រឹត្តិការណ៍ 2024 FIG Rhythmic Gymnastics World Cup បានធ្វើឡើងនៅប្រទេសក្រិកកាលពីខែមីនា។ យ៉ាងណាមិញ ទីក្រុង Baku របស់ប្រទេសអាស៊ែបៃហ្សង់ ទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន និងទីក្រុង Milan ប្រទេសអ៉ីតាលី នឹងធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងជើងទី៣ទៀត៕