(ភ្នំពេញ)៖ រោងចក្រ LSV គឺជាក្រុមហ៊ុនផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ គុណភាពស្តង់ដារជប៉ុន និងជារោងចក្រខ្មែរដំបូងគេ ដែលអាចផលិតសាប៊ូទឹកបោកគក់ ដោយប្រើប្រាស់រូបមន្តថ្មី Oxi និង Double Emulsion ដែលជាបច្ចេកវិទ្យាសម្អាតចុងក្រោយ ដែលផ្តល់ប្រសិទ្ធិភាពខ្ពស់ ជម្រះស្នាមប្រឡាក់ សម្លាប់បាក់តេរី និងផ្តល់នូវក្លិនក្រអូប ជាប់បានយូរជាងសាប៊ូដទៃ។

តាមរយៈបច្ចេកវិទ្យានេះ ធ្វើឲ្យការបោកសំលៀកបំពាក់មានភាពងាយស្រួលជាងមុនមិនចំណាយកម្លាំងច្រើន ចំណេញពេលវេលា និងសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់។ យើងពុំចាំបាច់ត្រូវហាលសម្លៀកបំពាក់ក្រោមកំដៅថ្ងៃ ដែលនាំអោយស្លេកពណ៌ក្រណាត់ និងធ្វើអោយក្រណាត់ឆាប់ពុកផុយ បច្ចេកវិទ្យានេះអាចកម្ចាត់ក្លិនញើស បានយ៉ាងមានប្រសិទ្ធភាព ហើយត្រូវគេឃើញប្រើភាគច្រើន នៅក្នុងសាប៊ូទឹកបោកសម្លៀកបំពាក់របស់ជប៉ុន អាមេរិក និងអីរ៉ុបតែប៉ុន្នោះ តែពេលនេះ (មានតែសាប៊ូ អូកា មួយគត់) ដែលនាំយកបច្ចេកវិទ្យាសម្អាត Oxi នេះ មកប្រើមុនគេ មានរោងចក្រផលិតផ្ទាល់ខ្លួន និងធំជាងគេនៅកម្ពុជា ។

ផ្អែកលើទស្សនះវិស័យខ្មែរអាចធ្វើបាន រោងចក្រ «LSV» ផ្តោតសំខាន់លើគុណភាព សុវត្ថិភាព ដល់អ្នកប្រើប្រាស់ជាចំបង។ ដើម្បីឲ្យអ្នកប្រើប្រាស់បានប្រើនូវផលិតផលដែលមានគុណភាព និងអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល រោងចក្របានប្រើប្រាស់វត្ថុធាតុដើមផលិត រូបមន្តសុទ្ឋតែប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយមានការទទួលស្គាល់គុណភាពកម្រិត ISO, GMP និង HALAL ដែលផលិតដោយស្នាដៃកូនខ្មែរ១០០% ។

លោកស្រី នុត សម្ផស្ស ស្រ្តីខ្មែរដ៏ឆ្លើមដែលជានាយិកា រោងចក្រ LSV ដ៏ធំមួយនេះ បានលើកឡើងថា LSV បង្កើតឡើងតាំងពីឆ្នាំ២០១៣ យើងបានស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលដោយខ្លួនឯង ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ផលិតសំបកវេចខ្ចប់ដោយខ្លួនឯង ទាំងអ្នកជំនាញ និងបុគ្គលិក សុទ្ឋតែជាខ្មែរទាំងអស់។ យើងធ្លាប់ត្រូវគេម៉ាកងាយថា ខ្មែរធ្វើអ្វីមិនកើត ប៉ុន្តែនោះជាការមើលរំលងសមត្ថភាពរបស់ខ្មែរយើងប៉ុណ្ណោះ ជាក់ស្តែងដរាបណា យើងមានឆន្ទះ និងព្យាយាមបំពេញវា យើងអាចផលិតនូវផលិតផលល្អប្រើប្រាស់ ដូចគេអញ្ចឹងដែរ បច្ចុប្បន្នសាប៊ូ អូកា អាចធ្វើបានលើសពីផលិតផលនាំចូលមួយចំនួនថែមទៀតផង ។

សូមបញ្ជាក់ថា អូកា សាប៊ូទឹកបោកសម្លៀកបំពាក់គុណភាពជប៉ុន រូបមន្តថ្មី Oxi ជាបច្ចេកវិទ្យាចុងក្រោយ កម្ចាត់ស្នាមប្រឡាក់ និងបាក់តេរីពីខាងក្នុង លើកសម្រស់ពណ៌ក្រណាត់ ធ្វើឱ្យក្រណាត់ភ្លឺ ទន់ ហើយសាប៊ូទឹកអូកាក៌មាន pH ស្មើទឹកមិនបង្កឲ្យរលាកស្បែក មិនរោល មិនកាត់ដៃ និងមិនរបកស្បែក គុណភាពសុវត្តិភាព និងសន្សំសំចៃខ្ពស់ ប្រើប្រាស់ចំណេញជាងសាប៊ូម្ស៉ៅរហូតដល់ ៣ដងឯណោះ។ អ្វីដែលពិសេសជាងនេះទៅទៀតសម្រាប់អូកា Refresh គឺផ្តល់ក្លិនក្រអូបជាប់រហូតដល់៣៦៥ថ្ងៃ គឺ១ឆ្នាំពេញ៕