(ភ្នំពេញ)៖ សាលាអន្ដរជាតិ ធី អាយ អេ​ (TIA International School) ដែលបង្រៀនតាមស្ដង់ដារអាមេរិក គ្រប់កម្រិតសិក្សាពីថ្នាក់ដំបូង ដល់ថ្នាក់វិទ្យាល័យ បានប្រកាសផ្ដល់អាហារូបករណ៍រហូតដល់៥០% ដែលមិនធ្លាប់មានពីមុនមក ពេលនេះបានចាប់ផ្ដើមផ្ដល់ជូនកម្មវិធីពិសេសដំបូងនេះដល់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី៧ ដល់ទី ១២។

ដើម្បីទទួលបាននូវអាហារូបករណ៍នេះ សូមសិស្សានុសិស្ស អញ្ជើញមកចុះឈ្មោះដាក់ពាក្យប្រឡងចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅសាលាអន្ដរជាតិ ធី អាយ អេ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅថាផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម អាណាព្យាបាល ឬសិស្សានុសិស្សអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
Tell: 023-211-222/ 012-336-678/ 016-785-282
Email: [email protected]
Website: www.tsia.edu.kh

សូមជម្រាបថា សាលាអន្ដរជាតិ ធី អាយ អេ បានបង្កើតឡើងនៅឆ្នាំ២០១៥ ស្ថិតនៅតំបន់បឹងកេងកេង ដោយមានការគំាទ្រខ្ពស់ពីអាណាព្យាបាលរបស់សិស្សានុសិស្ស សាលាលំដាប់អន្ដរជាតិនេះ បានសម្រេចបើកសាខាថ្មី លើផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងធំទូលាយ និងផាកសុខភាពខ្ពស់ជាមួយនឹងបរិយាកាសបរិសុទ្ធនៅជុំវិញសាលា ល្អបំផុតសម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សនៅកម្រិតមតេយ្យសិក្សា។

ចំណុចកាន់តែពិសេសនៃសាលាអន្ដរជាតិ TIA ដែលធ្វើឱ្យមានគាំទ្រកាន់តែខ្លាំងពីអាណាព្យាបាលរបស់សិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារសាលាយកគុណភាពជាចម្បង បង្រៀនតាមស្ដង់ដារអាមេរិក រួមទាំងបញ្ជូលបន្ថែមនូវកម្មវិធីសិក្សាពិសេសៗដែលមានលើសាកលលោក ដែលធ្វើឱ្យសិស្សានុសិស្ស មានការអភិវឌ្ឍលឿន ទាំងសមត្ថភាពក្នុងការប្រើប្រាស់ភាសា ការទំនាក់ទំនាក់ សីលធម៌ល្អ ពិសេសស្មារតីរឹងមាំ និងមានភាពក្លាហាន។ ហើយសាលាអន្ដរជាតិមួយនេះ ក៏តែងតែផ្សារភ្ជាប់ខ្លួននឹងសកម្មភាពសង្គមជានិច្ច និងតែងតែចូលរួមព្រឹត្ដិការណ៍ផ្សេងៗ ទាំងក្នុងឱកាសបុណ្យជាតិ និងអន្ដរជាតិ។

ជាក់ស្ដែងក្នុងឱកាសអបអរសាទរនៃទិវាសិទ្ធិនារីអន្តរជាតិកាលពីកន្លងទៅថ្មីៗនេះ សាលាអន្តរជាតិ ធី អាយ អេ (TIA) បានរៀបចំព្រឹត្តិការណ៍អបអរសាទរនៃទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីលើកទឹកចិត្តដល់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមអ្នកជំនួញ ដែលជោគជ័យជាអ្នកម្តាយ។ ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យណាស់ ដែលមានវាគ្មិនល្បីៗ និងភ្ញៀវកិត្តិយសដែលជាមាតារបស់សិស្សានុសិស្សចូលរួមផងដែរ។ សម្រាប់សាលាអន្ដរជាតិ ធី អាយ អេ ក៏បានសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្ដិការណ៍ដែលបានប្រព្រឹត្ដទៅនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាចំណេះដឹងដ៏មានតម្លៃ ដល់មាតាសិស្សានុសិស្ស៕