(មេនឆេស្ទឺ)៖ ខ្សែការពារ ២រូបរបស់ក្លិប Manchester United កីឡាករ Lisandro Martinez និងកីឡាករ Victor Lindelof បានរងរបួសសាច់ដុំ ហើយនឹងអវត្តមាន យ៉ាងហោចណាស់ ក៏ ១ខែដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

Martinez បានរងរបួសសាច់ដុំកំភួនជើង នៅអំឡុងពេលហ្វឹកហាត់ ខណៈទើបតែវិលត្រឡប់មកវិញពីការអវត្តមាន ៧សប្តាហ៍ ដោយសាររបួសជង្គង់ ក្នុងការប្រកួតស្មើ ១-១ កាលពីថ្ងៃសៅរ៍ពេលប៉ះ Brentford។

ដោយឡែក Lindelof បានរងរបួសសរសៃពួរ នៅក្នុងការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយត្រូវបានដាក់ជំនួសដោយកីឡាករ Martinez។

ក្លិបដឹកនាំដោយអ្នកចាត់ការ Erik ten Hag ក៏គ្មានខ្សែការពារឆ្វេង Luke Shaw និង Tyrell Malacia ដោយសារតែមានរបួស។

ទាំងកីឡាករ Martinez និង Lindelof ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកវិញ ក្នុងរដូវកាលនេះ ប៉ុន្តែត្រូវអវត្តមានប្រមាណ ១ខែ ដែលនឹងខកខាន ៥ប្រកួតនៅ Premier League គិតចាប់ពីការប្រកួតទល់នឹងតោខៀវ Chelsea នាថ្ងៃព្រហស្បតិ៍ និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេទល់នឹង Coventry។

សូមជម្រាបថា United បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី៦ ក្នុងលីគ Premier League៕

https://www.bbc.com/sport/football/68718748