(អ៊ីស្តង់ប៊ូល)៖ ក្លិបបាល់ទាត់ Trabzonspor តម្រូវឱ្យលេងបិទទ្វារកីឡដ្ឋាន ៦ប្រកួត បន្ទាប់ពីអ្នកគាំទ្ររបស់ខ្លួនបាន បង្កហិង្សាក្នុងទីលាននាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លើសពីនេះទៀត ក្រុមដែលកំពុងលេងនៅលីគ Super Lig ក៏ត្រូវបានសហព័ន្ធបាល់ទាត់តួកគីពិន័យជាប្រាក់ប្រមាណ ជិត ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៀតដែរ ក៏ព្រោះតែអ្នកគាំទ្រអ្នកគាំទ្ររបស់ខ្លួនបានរត់ចូលទីលាន បង្កហិង្សាទៅលើក្រុមសន្តិសុខ និងកីឡាកររបស់ Fenerbahce នាអំឡុងខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានោះ លោក Egemen Korkmaz គ្រូបង្វឹករបស់ Trabzonspor ក៏ត្រូវបានហាមឃាត់មិនឱ្យចូលបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ និងដកបញ្ឈរជើង ១ប្រកួតផងដែរ ដោយសារតែជាប់ពាក់ព័ន្ធនឹងករណីហិង្សានោះ ដ្បិតកាលពីថ្ងៃអង្គារសប្តាហ៍នេះ សមាជិក Fenerbahce បានប្រជុំបោះឆ្នោតក្នុងការចាកចេញពីលីគកំពូលនេះដែរ តែពុំបានសម្រេច។

ក្នុងកិច្ចប្រជុំដាក់ទណ្ឌកម្មនេះទៀតសោត គឺត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយរបស់សហព័ន្ធបាល់ទាត់តួកគី កាលពីថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤។

Trabzonspor បានកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុ Super Lig ដោយមាន ៥២ពិន្ទុចាញ់ប្រៀបក្រុមលេខ២ Fenerbahce ដល់ទៅ ៣០ពិន្ទុឯណោះ ក្រោយឆ្លងកាត់បាន ៣១ប្រកួតនារដូវកាលនេះដូចគ្នា គ្រាដែលក្រុមកំពូលតារាង Galatasaray រកបាន ៨៤ពិន្ទុ៕