(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពង់ចាមហើយ នៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី០៦ និង០៧ ខែមេសា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងទល់មុខសួនកំពង់រង់ចាំ (កោះពេជ្យ) ក្រុងកំពង់ចាម ចាប់ពីម៉ោង ០៨៖០០នាទីយប់ ដល់ម៉ោង១១៖៣០នាទីយប់។

តារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជាតារាចម្រៀងល្បីប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក ខាន់ ជេមស៌, លោក គូម៉ា, លោក សុវត្ថិ មុនីវណ្ណ, អ្នកនាង ខាត់ សួស្តី, កញ្ញា ហ៊ិន លីដា, លោក Nak Fake, លោក រាជ ប្រាថ្នា និង លោក យឿន ពិសី។

ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

https://www.facebook.com/share/v/wfPJztVQmna7qgtC/?mibextid=WC7FNe