(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី២៥ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នៅពេលនេះមានកីឡាករខ្មែរ ៨នាក់ បានកំពុងនាំមុខគេក្នុងតារាងគ្រាប់ស៊ុតច្រើនជាងគេ មកពីបណ្តាក្លិបផ្សេងៗគ្នាផងដែរ។

កីឡាករទាំង ៨រូប ដែលរកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ននោះរួមមាន៖

១៖​ កីឡាករ ញាណ សុសុីដាន ពាក់លេខ១០ របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ១២គ្រាប់
២៖​ កីឡាករ ផាន សុផេន ពាក់លេខ១០ របស់ក្លិបព្រៃវែង រកបាន ១១គ្រាប់
៣៖ កីឡាករ ម៉ាត់ នូរុណ ពាក់លេខ១០ របស់ក្លិបបឹងកេត រកបាន ១០គ្រាប់
៤៖ កីឡាករ លឹម ពិសុទ្ធ ពាក់លេខ១៧ របស់ក្លិបភ្នំពេញក្រោន រកបាន ៩គ្រាប់
៥៖ កីឡាករ ចាន់​​​ វឌ្ឍនាកា ពាក់លេខ១១ របស់បឹងកេត រកបាន ៦គ្រាប់
៦៖ កីឡាករ សុិន កក្កដា ពាក់លេខ១១ របស់ក្លិបវិសាខា រកបាន ៦គ្រាប់
៧៖​​ កីឡាករ សុវណ្ណ ដូណា ពាក់លេខ៩​​ របស់ក្លិបអង្គរថាយហ្គឺរ រកបាន ៥គ្រាប់
៨៖​ កីឡាករ​ ស រតនា ពាក់លេខ៥ របស់ក្លិបវិសាខា​​ រកបាន ៥គ្រាប់។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ ញាណ សុសុីដាន បានកំពុងនាំមុខកំពូលតារាងគ្រាប់ស៊ុតច្រើនជាងគេក្នុងលីគ ដោយមាន ១២គ្រាប់ក្នុងនាមកីឡាករខ្មែរ ស្របពេលខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber របស់ក្លិបស្វាយរៀងស៊ុតបានដល់ទៅ ២៧គ្រាប់លើសគេដាច់ ក្នុងចំណោម ១១ក្រុមលេងក្នុងលីគរដូវកាលនេះ៕