(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យប្រចាំប្រទេស Bond For More Tour Concert សប្ដាហ៍នេះពិសេសជាងរាល់ដង ដោយនឹងធ្វើការរៀបចំឡើងរហូតដល់ទៅ ២ទីតាំងផ្សេងគ្នា នៅខេត្តកំពង់ស្ពឺ ដើម្បីត្រៀមអបអរសាទរមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ការប្រគំតន្រ្តីនេះ គឺមានរយៈពេល២ថ្ងៃពេញ គឺនៅថ្ងៃទី០៦ និងទី០៧ ខែមេសា ឆ្នាំ២០២៤ ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ទៅរាំគ្រលែងតាមចង្វាក់ភ្លេង និងស្រែកច្រៀងតាមកំពូលតារាក្នុងដួងចិត្ត ជាពិសេសទៅក្រេបរសជាតិ CAMBODIA BEER ត្រជាក់ៗ បង្កើនភាពស្និទ្ធស្នាលជាមួយបងប្អូន មិត្តភក្ដិ។​ កាន់តែពិសេសក៏អាចមានឱកាសឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីក្រោមក្រវិលកំប៉ុង ទុកជិះដើរលេងចូលឆ្នាំក៏ថាបាន។

ទីតាំងនៃការប្រគំតន្ត្រីនៅខេត្តកំពង់ស្ពឺរួមមាន៖
១) ភូមិស្លាបលែង៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម ហង្សមាស នឹងធ្វើឡើងនៅថ្ងៃទី០៦ និង០៧ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅដីឡូត៍បុរីតាប៉ាក ភូមិស្លាបលែង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
២) ផ្សារត្រែងត្រយឹង៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្មសាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី០៦ និង០៧ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ ទីតាំងនៅដីឡូត៏មុខការ៉ាស់សាំងសូគីមិច ផ្សារត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

បងប្អូនដែលនៅខេត្តកំពង់ស្ពឺ កុំភ្លេចចូលរួមសប្បាយ និងទស្សនាដោយផ្ទាល់ព្រឹត្តិការណ៍ទាំង២ ដោយសេរីនាពេលចុងសប្តាហ៍នេះ។
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!
ពិសាដោយការទទួលខុសត្រូវ៕