(ភ្នំពេញ)៖ Pizza PaPa Johns Cambodia ដែលមានរសជាតិដើម ពីសហរដ្ឋអាមេរិក និងគ្រឿងផ្សំទាំងអស់ នាំចូលពីសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ បានបើកសម្ពោធសាខាថ្មី សាខាទី៧ នៅ The Bridge Mall ជាមួយនឹងការប្រូម៉ូសិន បញ្ចុះតម្លៃ៥០% ចាប់ពីថ្ងៃនេះ រហូតដល់ដាច់ខែ។

លោក Y-B Cheah General Manager នៃក្រុមហ៊ុន Pizza PaPa Johns Cambodia បានឲ្យដឹងថា ចំណុចពិសេសរបស់ Pizza Papa Johns ដែលឈរជើងអស់រយៈពេល ជាយូរឆ្នាំមកនេះ ដោយសារតែ Pizza PaPa Johns តែងតែប្រើប្រាស់ម្សៅនំស្រស់ គ្រឿងផ្សំស្រស់ សម្រាប់ធ្វើភីហ្សា ដូចពាក្យស្លោករបស់យើង «Better Ingredients, Better Pizza»។

បន្ថែមពីនោះទៀត លោក Y-B Cheah General Manager បានលើកឡើងថា សម្រាប់ថ្ងៃពិសេសនេះ Pizza PaPa Johns បានផ្ដល់ជូនភីហ្សា Free ទៅកាន់អតិថិជន ចំនួន១០០នាក់ ចាប់ពីម៉ោង២ ដល់ម៉ោង៤ល្ងាច។ មិនតែប៉ុណ្ណោះទៀត ក៏មានប្រូម៉ូសិនបញ្ចុះតម្លៃ៥០% ទៅលើភីហ្សាគ្រប់ប្រភេទចាប់ពីថ្ងៃនេះ រហូតដល់ដាច់ខែនេះតែម្ដង។

លោក Y-B Cheah បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងការចំអិន Pizza មួយដោយមានគុណភាព Papa Johns មិនដែលប្រើប្រាស់ម្សៅនំភីហ្សា ដែលកកយកមកធ្វើភីហ្សាទេ
Papa Johns ប្រើម្សៅប្រូតេអ៊ីនខ្ពស់ ពិសេសដែលត្រូវបាន រក្សាទុក នៅសីតុណ្ហភាពទាប រយៈពេល៣ថ្ងៃ ដើម្បីឲ្យម្សៅឡើងមេទៅតាមធម្មជាតិ។

លោកបានបន្ថែមទៀតថា ម្សៅនំ Papa Johns ត្រូវបានផលិតចេញពីស្រូវសាលីនិទាឃរដូវប្រចាំឆ្នាំ និងទឹកបរិសុទ្ធ ដែលត្រូវបានរក្សាទុករយៈពេល៣ថ្ងៃ នៅសីតុណ្ហភាពទាប។ ការធ្វើបែបនេះ ដើម្បីធានាបាននូវភាពយឺត ទន់ និងភាពតឹងណែន របស់ម្សៅដែលពួកយើងអះអាងថា អាចសម្រេចបាននូវសំបកនំភីហ្សាមួយ ដែលមានសភាពស្រួយខាងក្រៅ និងក្លិនឈ្ងុយនៅខាងក្នុង។

សូមបញ្ជាក់ថា Pizza PaPa Johns មានវត្តមាននៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០២១ និងបានពង្រីកសាខាបាន៦សាខា ក្នុងទីក្រុងភ្នំពេញ។ ហើយសាខាដែលបើកសម្ពោធនេះ គឺជាសាខាទី៧ ដែលមានវត្តមាននៅ The Bridge ផ្ទាល់៕