(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងនឹងដាក់លក់រថយន្តភីកអាប់ដំបូងរបស់ខ្លួន សម្រាប់ទីផ្សារពិភពលោកនៅចុងឆ្នាំនេះ ដែលត្រូវបានគេមើលឃើញថា ទំនងជាចូលខ្លួនមកប្រជែងជាមួយរថយន្ត Pickup ផ្សេងទៀតម៉ាករថយន្តដ៏ពេញនិយមរបស់ Toyota Motor,Ford Motor's Ranger និង D-Max របស់ Isuzu Motors ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Business Times នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

ក្រុមហ៊ុន BYD បានធ្វើការចែករំលែកនូវរូបភាពថ្មីរបស់គំរូរថយន្ត Pickup Truck របស់ខ្លួន ដោយម៉ូដែលនេះគឺជាប្រភេទ Plug-in Hybrid ដែលមានទំហំខ្លួនដូចគ្នាជាមួយនិងរថយន្ត Toyota Hilux អញ្ចឹងដែរ។ ក្រុមហ៊ុននេះ បញ្ជាក់ថា រថយន្ត Pickup Truck នឹងមានការប្រកាសដាក់នៅលើទីផ្សារសកលនាពេលខាងមុខនេះ។ សម្រាប់រូបភាពដែលក្រុហ៊ុន BYD បញ្ចេញនៅពេលនេះ គឺមានការបិតពណ៌ទៅលើរថយន្ត Pick Up នេះ ជាមួយនិងពណ៌ ខៀវ និងទឹកក្រូច ពេញតួរថយន្តទាំងមូលតែម្តង។

សម្រាប់ផ្នែកខាងមុខ យើងនឹងឃើញអំពូល Headlights ចំនួនពីរគ្រាប់ ដែលមើលទៅដូចជាលេខ 8 អ៉ីចឹងនៅពេលដែលបិតជិតបែបនេះ។ សម្រាប់រូបរាងវិញ រថយន្ត BYD Truck នេះ គឺមើលទៅដូចជាមានទំហំធំ និងមានកង់ធំៗ ហើយនិងមានកាង រួមជាមួយនិងកញ្ចក់ចំហៀងធំ ព្រមទាំងដៃទ្វា មានការឌីស្សាញដូចរថយន្តជំនាន់មុៗអញ្ចឹងដែរ។

គួរជម្រាបថា សូមជំរាបថា រថយន្ត BYD Pickup Truck នេះ បានបង្ហាញវត្តមាននៅប្រទេសចិនអស់រយៈពេលយូរមកហើយ។ នៅពេលនេះ ក្រុមហ៊ុន BYD គឺបានទទួលប៉ាតង់សម្រាប់រថយន្តនេះហើយ។ ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារសកល រថយន្តនេះ នឹងមានការប្រើប្រាសនូវចង្កូតស្តាំដូចនៅក្នុងប្រទេសចិនអញ្ចឹងដែរ ប៉ុន្តែសម្រាប់លក្ខណៈពិសេសមួយចំនួនទៀតនោះ ក្រុមហ៊ុន BYD នៅមិនទាន់មានការទម្លាយចេញនៅឡើយទេ៕