(ភ្នំពេញ)៖ Mediam Group by Aleph ជាផ្នែកនៃ Aleph Group ដែលជាបណ្តាញដ៏ស្វាហាប់ នៃដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយ ដែលដំណើរការដោយអ្នកជំនាញ និងបច្ចេកវិទ្យាឌីជីថលសកល ដែលអនុញ្ញាតឱ្យប្រព័ន្ធអេកូឡូស៊ីឌីជីថល មានការរីកចម្រើន មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថាខ្លួន បានក្លាយជាតំណាងផ្នែកលក់តាមប្រព័ន្ធផ្សព្វផ្សាយ Google ផ្លូវការ នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាតំណាងផ្នែកលក់ តាមប្រព័ន្ធផ្សព្វផ្សាយ Google, Mediam Group by Aleph នឹងជួយទីភ្នាក់ងារក្នុងស្រុក និងអ្នកផ្សាយពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា ចាប់ផ្តើមយុទ្ធនាការដែលមានឥទ្ធិពល តាមរយៈឈុតផលិតផលផ្សាយពាណិជ្ជកម្ម ប្រកបដោយភាពច្នៃប្រឌិតរបស់ Google Ads រួមមាន Search, YouTube និង Display។ ពីការស្វែងរករាប់ពាន់លាននៅលើ Google ជារៀងរាល់ថ្ងៃ Google Ads ផ្តល់ជូនឱកាសពិសេសដល់ទីភ្នាក់ងារ និងអ្នកផ្សាយពាណិជ្ជកម្ម ដើម្បីបំប្លែងអ្នកប្រើដែលស្វែងរកព័ត៌មាន ផលិតផល និងសេវាកម្មតាមអនឡាញ ទៅជាអ្នកដឹកនាំអាជីវកម្ម និងអតិថិជន។

សរុបមក Google Ads គឺជាប្រព័ន្ធផ្សព្វផ្សាយទីផ្សារឌីជីថលដ៏សំខាន់ សម្រាប់រាល់អាជីវកម្ម ដែលមានបំណងកំណត់គោលដៅអតិថិជន ដែលចង់បានតាមរយៈការផ្សាយពាណិជ្ជកម្ម ដែលមានឥទ្ធិពល និងជំរុញចរាចរដែលពាក់ព័ន្ធ ទៅកាន់គេហទំព័ររបស់ខ្លួន។ ជាមួយនឹង Google Ads អតិថិជនទទួលបានទិន្នន័យ សម្រាប់លទ្ធផលជាក់ស្តែង ដែលអាចវាស់វែងបាន ដូចជាការចុចលើគេហទំព័រ និងការហៅទូរសព្ទសម្រាប់អាជីវកម្ម ផ្តល់ផលចំណេញលើការវិនិយោគ ដែលអាចវាស់វែងបាន។ លើសពីនេះ អតិថិជនអាចបង្កើតដែនកំណត់ការចំណាយ លើការផ្សព្វផ្សាយប្រចាំខែ សម្រាប់យុទ្ធនាការ Google Ads ដែលកំណត់ការចំណាយ និងលទ្ធភាពចូលប្រើរបាយការណ៍យុទ្ធនាការរហ័ស និងងាយយល់។

កិច្ចព្រមព្រៀងនេះពង្រឹងទំនាក់ទំនង ដែលមានស្រាប់របស់ Mediam Group by Aleph ជាមួយនឹង Google Ads នៅក្នុង APAC។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមិទ្ធផលនេះបាននាំឱ្យ Mediam Group by Aleph ក្លាយជាតំណាងផ្នែកលក់តាមប្រព័ន្ធផ្សព្វផ្សាយ Google ផ្លូវការរបស់ Google Ads នៅក្នុងប្រទេសបង់ក្លាដែស។ នៅខាងក្រៅតំបន់ APAC, Mediam Group by Aleph និង Google Ads បានពង្រឹងភាពជាដៃគូរបស់ពួកគេនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ដែលសព្វថ្ងៃ Mediam Group by Aleph បម្រើជាអ្នកលក់បន្តផ្លូវការរបស់ Google Ads នៅក្នុងប្រទេសម៉ារ៉ុក និងអ៊ីរ៉ាក់។

លោក Alberto Alvarez នាយកប្រតិបត្តិនៃក្រុមហ៊ុន Mediam by Aleph បានលើកឡើងថា «Google Ads គឺជាការផ្ដល់ជូនតែមួយគត់សម្រាប់អាជីវកម្មដែលកំពុងរីកចម្រើននៅក្នុងតំបន់ APAC។ ការប្រើប្រាស់ទិន្នន័យ Google Search ផ្តល់ជូនអ្នកផ្សាយពាណិជ្ជកម្ម និងទីភ្នាក់ងារក្នុងស្រុក នូវឱកាសពិសេស និងប្លែកពីគេ ដើម្បីភ្ជាប់ទំានាក់ទំនងទៅអតិថិជន គោលដៅជាក់លាក់ នៅទូទាំងផលប័ត្រនៃផលិតផលឈានមុខ ក្នុងឧស្សាហកម្មរបស់ខ្លួន ដូចជា YouTube, Maps និង Search។ យើងមានមោទនភាពក្នុងការពង្រឹងទំនាក់ទំនង របស់យើងជាមួយ Google Ads តាមរយៈភាពជាដៃគូនេះ ហើយទន្ទឹងរង់ចាំក្នុងការជួយអតិថិជន របស់យើងឱ្យទទួលបានលទ្ធផល ជាក់ស្តែងនៅលើ Google Ads ក្នុងប៉ុន្មានខែ និងឆ្នាំខាងមុខ»។

«យើងមានសេចក្តីរំភើបរីករាយ ក្នុងការចាប់ដៃគូជាមួយ Mediam Group by Aleph ដើម្បីពង្រីកវត្តមានក្នុងស្រុករបស់យើងនៅក្នុងប្រទេសកម្ពុជា និងនេប៉ាល់តាមរយៈភាពជាដៃគូនេះ។ យើងមើលឃើញនូវឱកាសដ៏អស្ចារ្យមួយ ក្នុងការពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថល»។ នេះបើតាមការលើកឡើងរបស់ Tara Yoon ប្រធានផ្នែកប្រតិបត្តិការដៃគូ ផ្នែកលក់ក្នុងបណ្ដាញ ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍នៅក្រុមហ៊ុន Google៕