(អេស្ប៉ាញ)៖ ក្លិប Athletic Bilbao កំពុងដាក់ក្តីសង្ឃឹមស្វែងរកមើលនៅការឈ្នះពានក្នុងក្របខណ្ឌលីគអេស្ប៉ាញជាថ្មីម្តងទៀត ក្រោយពេលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey រដូវកាលនេះ ដែលត្រូវជួបក្រុម Real Mallorca ក្រោយពេលពួកគេបានខកខានការឈ្នះពាននេះអស់រយៈពេល ៤០ឆ្នាំកន្លងមក ក្នុងនាមជាក្រុមឈរលេខ២ ឈ្នះបាន ២៣លើកច្រើនជាងគេផងនោះ។

ការឈានមកវគ្គផ្តាច់ព្រ័ត្រនេះ Athletic Bilbao ដែលដឹកនាំដោយលោក Ernesto Valverde បានទម្លាក់ក្រុម Atletico Madrid ទាំងពីរជើងលទ្ធផល ៤-០ ខណៈក្រុម Real Mallorca គ្រប់គ្រងដោយលោក Javiere Aguirre បានយកឈ្នះក្រុម Real Sociedad នៅជើងទីពីរដោយបាល់ ១១ម៉ែត្រលទ្ធផល ៤-៥ ។

Athletic Bilbao ជាក្រុមឈ្នះពាននេះបាន ២៣លើក ដ្បិតបានខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រនេះនៅរដូវកាល២០២០ ដែលប្រកួតចាញ់ក្រុម Real Sociedad នឹងនៅរដូវកាល២០២១ លេងចាញ់ក្រុម FC Barcelona ដ្បិតក្រុម Bilbao បានលើកពាននេះចុងក្រោយនៅឆ្នាំ១៩៨៤ ។ ខណៈក្រុម Real Mallorca បានឈ្នះពាននេះ ១លើកនៅរដូវកាល២០០២-០៣ ។

ជាមួយគ្នានោះ អ្នកគាំទ្រប្រមាណ ៨២,០០០នាក់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុង Sevilla ដ្បិតសំបុត្រត្រូវបានលក់អស់នៅជំនួន ៦០,០០០នាក់សម្រាប់ការចូលទស្សនានៅក្នុងកីឡដ្ឋាន La Cartuja ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ៕