(ព្រះសីហនុ)៖ ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សារទំនើបព្រីនម៉ល បានរៀបចំការសម្ដែងនៅរបាំបុរាណ កំដរបរិយាកាសដល់អតិថិជនរបស់ខ្លួន ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៤ ខាងមុខនេះ។

កាន់តែពិសេស ការរៀបចំនេះមិនមែនមានតែការសម្ដែងនូវរបាំបុរាណតែមួយមុខប៉ុណ្ណោះទេ ពោលគឺអ្នកចូលរួមក៏ដូចជាអតិថិជនទាំងអស់ក៏អាចជាវទំនិញ ជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីម៉ាកប្រេនល្បីៗលំដាប់ពិភពលោកដែលនេះជាបទពិសោធន៍ដ៏ថ្មីស្រឡាងមួយសម្រាប់អតិថិជនគ្រប់រូបក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

លើសពីនេះក៏មានការកម្សាន្តសប្បាយជាមួយផ្សារទំនើបព្រីនម៉ល មានការផ្តល់ជូនជាច្រើនសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខានមុខនេះដោយចំណាយត្រឹមតែ១៦,៨$ រាល់ការទិញទំនិញណាមួយពីផ្សារទំនើបព្រីន
ម៉លលោកអ្នកនឹងទទូលបាន ប័ណ្ណផ្សងសំណាងដែលមានរង្វានវត្តុអនុស្សាវរីយ៍យ៉ាងច្រើនផងដែរ។

គូសបញ្ជាក់ថាដែរថា កម្មវិធីនៅក្នុងផ្សារទំនើបព្រីម៉លនៅក្នុងថ្ងៃចូលឆ្នាំមានដូចជាកម្មវិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី ១២ដល់១៦ ខែមេសា រយៈពេល៤ថ្ងៃមានការសម្តែងដូចជា៖
*ទី១. ថ្ងៃទី១៣ ខែមេសា៖ មានការសម្តែងរបាំត្រុដិ
*ទី២. ថ្ងៃទី១៤ ខែមេសា៖ មានការសម្តែងល្ខោនខោល
*ទី៣. ថ្ងៃទី១៥ ខែមេសា៖ មានការសម្តែងរបាំឆៃយ៉ាំ
*ទី៤. ថ្ងៃទី១៦ ខែមេសា៖ មានការសម្តែងរបាំគោះត្រឡោក។

ជាមួយគ្នានេះសម្រាប់ប្រូម៉ូសិនចំណាយអស់9.9$ យកវិក្កយប័ត្រមកដូររង្វាន់នៅតុផ្តល់ពត៌មានជាន់ទី GF ចាប់ពីថ្ងៃទី ៦-១៦ ខែមេសា វេលាម៉ោង ១១:០០-២០:០០ បញ្ជាក់ (ចំនួនមានកំណត់ត្រឹមតែ100រង្វាន់ក្នុងមួយថ្ងៃ)។
មួយវិញទៀត គ្រាន់តែចំណាយអស់16.8$ ចូលរួមលេងកម្សាន្តឈ្នះរង្វាន់ឆ្នាំថ្មីជាមួយគ្នា និងព្រីនរូបភាពអនុស្សាវរីយ៍ 1សន្លឹក ចាប់ពីថ្ងៃទី១៦ ខែមេសា ដល់ ១៨ ខែមេសា, វេលាម៉ោង ១១:០០-២០:០០ (ចំនួនមានកំណត់ត្រឹមតែ 100រង្វាន់ក្នុងមួយថ្ងៃ)៕