(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២៤​ ក្រុមបាល់ទាត់​មហាជនខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានប្រកួតជាមួយ​ VIP អង្គរសៀមរាប​។

ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើង​នេះ គឺខេត្តបន្ទាយមានជ័យ ធ្វើជាម្ចាស់ផ្ទះដែលរៀបចំឡើងដោយលោក​ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅតារាងបាល់ទាត់ស្មៅសប្បនិមិត្ត HAPPY SPORT ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការប្រកួតនេះមានការចូលរួមពីក្រុមកីឡាចំនួន៣ក្រុម គឺក្រុមកីឡាមកពីររាជធានី​ភ្នំពេញ សៀមរាប និងប៉ៃលិន ដើម្បីលើកស្ទួយវិស័យកីឡា ឱ្យរីកចម្រើនក្រោមម្លប់សន្តិភាព។

ជាលទ្ធផល ​នៃការប្រកួត​, ក្រុមហាជនខេត្តបន្ទាយមានជ័យ​ដែលជាម្ចាស់ផ្ទះឈ្មោះ ក្រុម VIPអង្គរសៀមរាប 3-0 ដូច្នេះក្រុមកីឡាដែលជាម្ចាស់ផ្ទះ​ និងឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ​យកលេខ១​ និង២​ នារសៀលថ្ងៃដដែលនេះផងដែរ៕