(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) ឬ Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ បានសម្រេចកែសម្រួលថ្មី ដោយអនុលោមតាមក្រមប្រឆាំងដូប៉ាពិភពលោក និងបទប្បញ្ញត្តិផ្សេងៗ ពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡា នៃទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក (WADA) ដើម្បីចេញឲ្យអនុវត្តចាប់ពីពេលនេះតទៅ។

ខាងក្រោមនេះជាអនុក្រឹត្យ៖