(សេវីយ៉ា)៖ ក្រុមបាល់ទាត់ Athletic Bilbao បានក្លាយជាជើងឯកពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey 2023-2024 បន្ទាប់ពីយកឈ្នះគូប្រជែង Mallorca ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ នាយប់មិញនេះនៅវគ្គផ្តាច់ព្រ័ត្រ។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងជំនួបដ៏ស្វិតស្វាញ ដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Seville នោះ ក្រុមទាំងពីរបានចំណាយពេលលេង ១២០នាទី ដែលរក្សាលទ្ធផលស្មើគ្នា ១-១ ពីការធ្វើបានសម្រេចរបស់កីឡាករ Rodriguez សម្រាប់ Mallorca និង Sancet ជាអ្នករកគ្រាប់តាមស្មើវិញឱ្យ Bilbao។

មុនពេលឈានដល់ការឈ្នះពាន Copa del Rey នារដូវកាលនេះ ក្រោយពេល Bilbao បានរង់ចាំអស់ ៤០ឆ្នាំមក ដោយតាមរយៈយកឈ្នះក្រុមខ្លាំងមានដូចជា Atletico Madrid និង FC Barcelona ជាដើម និងបានបញ្ចប់កំណត់ត្រាលេងចាញ់វគ្គផ្តាច់ព្រ័ត្រ ៦លើកជាប់ៗគ្នាទៀតផង។

នេះជាកំណត់ត្រាប្រវត្តិសាស្រ្តលើកទី២៤ របស់ Bilbao ក្នុងការលើកពាន Copa del Rey នេះ ក្រោយការឈ្នះលើកដំបូងកាលឆ្នាំ១៩៨៤ និងបានបញ្ចប់មហិច្ឆតាគ្រងជើងឯកពានលំដាប់ទី២ នារដូវកាលនេះរបស់ Mallorca ដ្បិតក្រុមលេងក្នុងលីគលំដាប់ទី៣ អេស្ប៉ាញមួយនេះ ធ្លាប់ឈ្នះជើងឯកតែម្តងគត់កាលឆ្នាំ២០០៣៕