(ភ្នំពេញ)៖ ពិតជាកក្រើកអស្ចារ្យមែន! ការរៀបចំសង្ក្រាន្ដខាឡាលីលី ដែលប្រព្រឹត្ដទៅនៅតំបន់កោះនរា ក្នុងថ្ងៃទី១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពី៩យប់ ដល់ម៉ោង ១២យប់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ការរៀបចំសង្ក្រាន្ដខាឡាលីលី មានទាំងពិធីកាត់ខ្សែបូសម្ពោធបើកជាផ្លូវការ ដែលមានក្រុមសម្ដែងឆៃយំា, ពិធីក្រុងពាលី (ភ្លេងពិណពាទ្យ និងរបាំបួងជូនពរ), ពិធីសូត្រមន្ដ, ពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ, មានភូមិខាឡាលីលីសម្រាប់ដើរទស្សនា, ការសម្ដែងរបាំត្រុដិ, ភូមិអាហារខ្មែរ, ការលេងល្បែងកំសាន្ដ មានទាំងល្បែងកំសាន្ដបឋមវ័យ, ការលេងល្បែងប្រពៃណី៣របាំ (របាំសុវណ្ណមច្ចា, របាំគោះត្រឡោក, របាំនេសាទ), ការសម្ដែងតន្ដ្រីស្រុកស្រែ, ការសម្ដែងរបាំទេវស្រីសួរ, និងការប្រគុំតន្ត្រីសម័យ ដែលមានការចូលរួមពីសំណាក់តារាចម្រៀង និងតារាសម្តែងល្បីៗប្រចាំកម្ពុជាជាច្រើនរូប ក្នុងនោះក៏មានការបកស្រាយបទចម្រៀងដោយ ព្រះនាងតូច, ហើយក៏មានវត្ដមាន លោក G-Devith និងមានរាំលេងកំសាន្ដ ជាមួយ DJ EDM និងកម្មវិធីផ្សេងជាច្រើនទៀត សប្បាយណាស់។

សង្ក្រាន្ដខាឡាលីលីខាងលើនេះ គឺមានរៀបចំឡើងចំនួន ២ថ្ងៃទី ៦-៧ ខែមេសា ឆ្នាំ២០២៤ ដែលមានការរៀបចំដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ខ្មែរ ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយ រីករាយ អំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋ។

តោះបងប្អូនដែលមិនទាន់បានទៅចូលរួម សូមអញ្ជើញទៅថ្ងៃនេះបាន ដែលចាប់ផ្ដើមពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២យប់ទាំងអស់គ្នា។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាតាមរយៈការផ្សាយផ្ទាល់ គ្រប់បណ្ដាញសង្គម Facebook របស់ខាឡាលីលី!!!