(កណ្តាល)៖ រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានរៀបចំ «សង្ក្រាន្តឆ្នាំថ្មី» ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

ពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាន លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ការរៀបចំកម្មវិធីសង្ក្រាន្ត របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅ ក្នុងគោលបំណងដើម្បី ផ្តល់ឱកាសដល់នាយនគរបាល មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាករិនី ដែលជាកងកម្លាំងនគរបាលជាតិក្រោមចំណុះ ទទួលបានឱកាស ជួបជុំបង្កើតមិត្តភាព សាមគ្គីភាព ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ជាពិសេសដើម្បីលើកតម្កើងវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដែលបន្សល់ទុកពីដូនតាតាំងពីយូរលង់ណាស់មកហើយ។

សូមជម្រាបជូនថា ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃតែងតែរៀបចំកម្មវិធីសង្ក្រាន្តជារៀងរាល់ឆ្នាំ៕