(ភ្នំពេញ)៖ ក្រុមហ៊ុនTotalEnergies Marketing (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោក ក្នុងវិស័យថាមពលចំរុះ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤​ បានប្រកាសដាក់ឱ្យដំណើរការនៃរូបមន្តប្រេងឥន្ធនៈ អ៉ិចសែលលៀម 3-in-1 ប្រកបដោយភាពច្នៃប្រឌិត ដោយត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់អ្នកបើកបរ និងបរិស្ថាន។

ប្រេងឥន្ធនៈអ៉ិចសែលលៀមថ្មី តំណាងឱ្យរបកគំហើញនៃបច្ចេកវិជ្ជាប្រេងឥន្ធនៈផ្តល់នូវការពង្រឹងដំណើរការម៉ាស៊ីន ការការពារដ៏ប្រសើរនិងការកាត់បន្ថយការបំភាយឧស្ម័នកាបូនយ៉ាងច្រើន។​ ជាមួយនឹងរូបមន្តថ្មី អ៉ិចសែលលៀម 3-in-1 អ្នកបើកបរអាចទទួលបានបទពិសោធន៍ និងប្រសិទ្ធភាពម៉ាស៊ីនដែលមិនធ្លាប់មាន។ រូបមន្តប្រេងឥន្ធនៈទំនើបនេះអនុញ្ញាតឱ្យយានជំនិះរត់បានចម្ងាយឆ្ងាយជាងមុន ២៨គីឡូម៉ែត្របន្ថែមទៀត​ ដែលធ្វើឱ្យអ្នកបើកបរកាន់តែរីករាយនឹងការធ្វើដំណើរ។ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការដុតបញ្ឆេះ និងកាត់បន្ថយការបាត់បង់ថាមពល អ៉ិចសែលលៀម ប្រើអស់លទ្ធភាពគ្រប់ដំណក់ប្រេងសាំង ដែលធ្វើឱ្យការបើកបរកាន់តែរលូន និងខ្លាំងជាងមុន។

TotalEnergies យកចិត្តទុកដាក់ខ្ពស់លើគុណភាព ភាពធន់ជាប់បានយូរ និងភាពជឿជាក់របស់រថយន្ត ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងមុខងារការពារម៉ាស៊ីនលំដាប់ Class A របស់ អ៉ិចសែលលៀម។ រូបមន្តទំនើបមួយនេះផ្តល់នូវការការពារ ការប្រឆាំងនឹងការសិករិករិល កាកសំណល់និងច្រេះ ដែលជាបញ្ហាប្រឈមទូទៅទាំងបី ដែលម៉ាស៊ីនកំពុងជួបប្រទះសព្វថ្ងៃនេះ។ អ៉ិចសែលលៀម ជួយធ្វើការលាងសម្អាត និងកម្ចាត់កាកសំណល់បានយ៉ាងមានប្រសិទ្ធភាព ជួយការពារការកកស្ទះរហូតដល់ទៅ៩៩% និងជួយកាត់បន្ថយការកកិតតិចជាងមុនរហូតដល់ ៣៨% ដែលជួយពន្យារអាយុកាលម៉ាស៊ីនឱ្យដំណើរការបានយូរអង្វែង។

ក្នុងការទទួលស្គាល់នូវតម្រូវការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុន TotalEnergies បានធ្វើវិស្វកម្ម អ៉ិចសែលលៀម មិនត្រឹមតែប្រសើរសម្រាប់ម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែកាន់តែប្រសើរឡើងសម្រាប់ភពផែនដី។ អ៉ិចសែលលៀម ជួយកាត់បន្ថយការបំភាយឧស្ម័ន CO2(4) ដែលគាំទ្រដល់អ្នកបើកបរក្នុងការធ្វើការជ្រើសរើសប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន ។ តាមរយៈការជ្រើសរើស អ៉ិចសែលលៀម អ្នកបើកបរយានយន្តរួមចំណែកធ្វើឱ្យបរិយាកាសស្អាតជាងមុន និងបរិស្ថានដែលមានសុខភាពល្អជាងមុន។

ប្រៀបធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យនៅក្នុងឆ្នាំ២០២២ ទៅលើប្រភេទយានយន្តម៉ាស៊ីនសាំង។ លទ្ធផលអាស្រ័យទៅលើប្រភេទម៉ូទ័រ។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com ។ Excellium ការពារការស្ទះដល់ទៅ ៩៩% សម្រាប់ម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈ ធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យ។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com

Excellium ជួយកាត់បន្ថយការសឹករេចរិលរបស់ម៉ាស៊ីនដែលប្រើប្រាស់ជាមួយប្រេងឥន្ធនៈបានដល់ទៅ ៣៨% និងជួយបង្កើនថាមពលរំអិលរបស់ប្រេងម៉ាស៊ូត ធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយមូលដ្ឋានសាស្រ្តផ្ទៃក្នុង។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com ។ ប្រៀបធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យនៅក្នុងឆ្នាំ២០២២ ទៅលើប្រភេទយានយន្តម៉ាស៊ីនសាំង។ លទ្ធផលអាស្រ័យទៅលើប្រភេទម៉ូទ័រ។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ kh.totalenergies.com

សូមបញ្ជាក់ថា ក្រុមហ៊ុន TotalEnergies នៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ សកម្មភាពរបស់ខ្លួនគឺការធ្វើទីផ្សារនៃផលិតផល និងសេវាកម្មប្រេងឥន្ធនៈ៖ ប្រេងម៉ាស៊ូត ប្រេងរំអិល ប្រេងឥន្ធនៈឧស្សាហកម្ម និងអាកាសចរណ៍។ មានស្ថានីប្រេងឥន្ធនៈចំនួន ១៣៤ ហាង Bonjour ជាង ៩១ និងកាត TotalEnergies ជាមធ្យោបាយងាយស្រួលក្នុងការគ្រប់គ្រងការទិញប្រេងឥន្ធនៈ។

សេវាកម្មផ្សេងទៀតរួមមាន កន្លែងស្តុកទុកសម្រាប់ប្រេងឥន្ធនៈផ្លូវថ្នល់ និងអាកាសចរណ៍ ការវិភាគប្រេងដែលបានប្រើការដំឡើងធុង និងការដឹកជញ្ជូនច្រើនដល់អតិថិជនពាណិជ្ជកម្ម ផលិតផលលាងសម្អាត និងថែទាំរថយន្ត។ ចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុន TotalEnergies បានចាប់ផ្តើមសកម្មភាពថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនសម្រាប់អតិថិជន និងធ្វើការផ្គត់ផ្គង់ដល់អាជ្ញាធរអគ្គិសនី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.kh.totalenergies.com  or www.facebook.com/TotalEnergiesCambodge

ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនពហុថាមពលសកលមួយដែលបានផលិត និងមានទីផ្សារថាមពលដូចជា ប្រេង ឥន្ធនៈ ឧស្ម័នធម្មជាតិ និងឧស្ម័នបៃតង ថាមពលកកើតឡើងវិញ រួមទាំងថាមពលអគ្គិសនីផងដែរ។ បុគ្គលិកជាង ១០០,០០០នាក់របស់យើងបានប្តេជ្ញាចិត្តថា ថាមពលទាំងអស់នេះនឹងធានាបាននូវតម្លៃសមរម្យជាងមុន និរន្តរភាពជាងមុន កាន់តែគួរឱ្យទុកចិត្ត និងអាចឱ្យមនុស្សប្រើប្រាស់បានច្រើនតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន TotalEnergies មានទីតាំងជិត ១៣០ប្រទេស បានយកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព យកបេះដូងធ្វើជាគម្រោងនិងប្រតិបត្តិការរបស់ខ្លួន៕