(ម៉ៃអាមី)៖ Lionel Messi ស៊ុតបាន ១គ្រាប់ ក្នុងជំនួបដែលក្រុម Inter Miami FC បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងគូប្រជែង Colorado Rapids ក្នុងលីគកំពូលអាមេរិក Major League Soccer ក្រោយពេលជាពីរបួសដែល ខកខានប្រកួត ៤លើកមកនេះ។

យោងតាមការចេញដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនខាងលើនេះ បានអវត្តមានពី Miami ចាប់តាំងពីមានរបួសសរសៃពួរនាអំឡុងថ្ងៃទី១៣ ខែមីនាមក មុនពេលវិលចូលទីលានវិញ តាមរយៈត្រូវបានដាក់ឱ្យចូលលេងក្នុងវគ្គទី២ បន្ទាប់ពី Miami ត្រូវបាន Rapids នាំមុខ ១-០ ពីការប៉េណាល់ទីបានសម្រេច ដោយកីឡាករ Rafael Navarro។

យ៉ាងនេះក្តី Messi ជាអ្នករកគ្រាប់ស្មើ ១-១ វិញពីការប្រើប្រាស់ជើងឆ្វេងហ្ស៊ីនរបស់លោក ជាមួយនឹងឱកាសនាំមុខ វិញ ទៀត មុនពេលរបូតគ្រាប់ទី២ ចុងម៉ោងពីការធ្វើបានសម្រេចដោយកីឡាករ Cole Bassett នៃការប្រកួតប្រចាំ សប្តាហ៍ ទី៨ ជើងទី១ នៅ MLS 2024។

នេះក៏ជាគ្រាប់ទី៤ របស់ Messi ផងដែរសម្រាប់រដូវកាលនេះជាមួយ Miami ដែលតាមពីក្រោយមិត្តរួមក្រុម Luis Suarez ដែលមាន ៥គ្រាប់ គ្រាដែល Cristian Arango របស់ក្លិប Real Salt Lake រកបាន ៦គ្រាប់ច្រើនជាងគេឈរ ទីកំពូលតារាង Top scorer ជាបណ្តោះអាសន្ន៕