(អ៊ីស្តង់ប៊ូល)៖ ក្រុម Fenerbahce ដែលបានប្រើប្រាស់កីឡាករឈុតតូច U-19 ដើម្បីប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ តួកគី Turkey Super Cup 2023-2024 ទល់នឹងគូប្រជែង Galatasaray នោះបាននាំគ្នាដើរចេញពីទីលាន ក្រោយពេលស្មឹងស្មាធ ១នាទី ដើម្បីប្រឆាំងទៅនឹងហិង្សាដោយអយុត្តិធម៌លើទីលាន។

មុនការប្រកួតផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃអាទិត្យ ទី០៧ ខែមេសា Fenerbahce ក៏បានដាក់សំណើ ដើម្បីសុំពន្យារពេលលើកការប្រកួត ដ្បិតពួកគេត្រូវលេងវគ្គ ៨ក្រុមនៅពាន UEFA Europa League ទល់នឹង Olympiakos របស់ក្រិចនៅរាត្រីថ្ងៃព្រហស្បតិ៍ តែសហព័ន្ធបាល់ទាត់ប្រទេសតួកគីមិនព្រម។ នេះបើយោងតាមការចេញ ផ្សាយ ដោយគេហទំព័រ BBC នៅថ្ងៃនេះ។

ក្នុងជំនួបនោះដែរ កីឡាករ Mauro Icardi ជាអ្នករកបាន ១គ្រាប់ឱ្យ Galatasaray នៅមុនពេលក្រុមកីឡាករ Fenerbahce បោះបង់ការប្រកួតដោយបានដើរចេញពីទីលាន និង Galatasaray ត្រូវបានកំណត់ថាជាអ្នកឈ្នះ និងអបអរជ័យជម្នះពាន Super Cup តែម្តង នៅចំពោះមុខសមាជិក Turkey Super Lig មួយនេះ ដែលបានកំពុងពិចារណាចាកចេញពីលីគកំពូលនារដូវកាលនេះដែរ។

កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ លោក Ali Koc ប្រធានក្លិប Fenerbahce បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «វាដល់ពេលហើយ ដែលលីគកំពូលតួកគី ត្រូវកែតម្រូវឡើងវិញ»