(ភ្នំពេញ)៖ អាកាសធាតុក្ដៅខ្លាំង ញុំាប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុង ស្រាប់តែមានសំណាងធំត្រូវរង្វាន់ឡានថ្មី ១គ្រឿង ផ្អើលពេញភូមិ រហូតក្រុមហ៊ុនចុះមកពិនិត្យក្រវិលកំប៉ុងភ្លាមៗ បែរជាមានអ្នកចោទថា ក្រុមហ៊ុនជួលឱ្យសម្ដែងវិញ នរណាមិនក្ដៅចិត្ត។

អបអរសាទរអ្នកនាង ស្រេង លីណា អាយុ ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងស្វាមីឈ្មោះ ភុន ម៉ារ៉ា អាយុ៤១ឆ្នាំ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៦ បច្ចុប្បន្នរស់នៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

អ្នកនាង លីណា បានប្រាប់ថា ពេលអ្នកនាងចេញពីបង្រៀនសម្រាកញុំាបាយថ្ងៃ ក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ឱ្យត្រជាក់ចិត្ត បែរជាក្ដៅចិត្តលើសដើម ព្រោះអ្នកនាងត្រូវរង្វាន់ឡាន១គ្រឿង ខំពឹងក្មួយឱ្យជួយថតផុសពេលតេទៅក្រុមហ៊ុន ប្រាប់ថាអ្នកនាងត្រូវរង្វាន់ឡាន ក៏មានបងប្អូនមួយចំនួន Comment ថាអ្នកនាងថតសម្ដែង ដោយជាក់ស្ដែងនាងពិតជាត្រូវរង្វាន់ឡានពិតមែន រហូតក្រុមហ៊ុនបានចុះមកពិនិត្យក្រវិលកំប៉ុងដល់ផ្ទះ និងកំណត់ថ្ងៃយកឡានមកប្រគល់ជូន។

ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង នាំសិរិសួស្ដី លាភសំណាងធំចូលផ្ទះពិតៗ!៕