(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតប្រចាំប្រទេស និងជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ ត្រូវបានប្រសិទ្ធនាមជា «ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៤» ដោយទស្សនាវដ្តី Global Finance។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ABAនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ឲ្យធនាគារឆ្នើមលំដាប់ពិភពលោក ប្រចាំឆ្នាំលើកទី៣១ ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ។

ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះ ទទួលស្គាល់ចំពោះលទ្ធផលប្រកបដោយជោគជ័យ នៅក្នុងទីផ្សារកម្ពុជា ដោយបន្ដបំពេញរាល់តម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABAចំពោះលទ្ធផលដ៏ប្រសើរ បំផុតក្នុងរយៈពេលពេញមួយឆ្នាំ កន្លងមកនេះ ព្រមទាំងបាន កត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។

វឌ្ឍនភាពទាំងនេះ រួមមានការដាក់ដំណើរការ ABA Mobile ជំនាន់ថ្មី ៥.០ ដែលអាចឲ្យអតិថិជនកែប្រែអេបឲ្យមានលក្ខណៈផ្ទាល់ខ្លួន សម្រាប់ការប្រើសេវាធនាគារកាន់តែងាយស្រួល និងលេចធ្លោ។ ធនាគារ ក៏បានដាក់បញ្ចូលសេវាកម្មនិងមុខងារថ្មីៗជាច្រើន ទៅក្នុងកម្មវិធីABA Mobile ផងដែរ ដូចជាមុខងារទូទាត់តាមកូដ QR នៅប្រទេសថៃ និងកម្មវិធី ABA ចាយបានលុយ ដែលអតិថិជនអាចស្វែងរកការផ្ដល់ជូនពិសេសៗបានលុយវិញ ពីហាងដែលជាដៃគូជាមួយ ABA KHQR។

លើសពីនេះ ABA បានដាក់ឲ្យចូលប្រើប្រាស់សេវាធនាគារតាម ABA Mobile ដោយមិនអស់ទិន្នន័យអ៊ីនធឺណិត សម្រាប់អតិថិជនប្រើលេខ Smart និង Metfone ដែលអនុញ្ញាតឲ្យពួកគាត់នៅតែអាចបន្ដប្រើសេវាធនាគារបានធម្មតា ទោះជាគ្មានលុយអ៊ីនធឺណិតក៏ដោយ។ នៅឆ្នាំ២០២៣ ABA បានពង្រីកអេកូស៊ីស្ទែមឌីជីថលរបស់ខ្លួនគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននេះ អាជីវករជាង ៧០ម៉ឺននាក់ប្រមូលការទូទាត់បែបឌីជីថល ដោយប្រើ KHQR ជើងបញ្ឈរ, ខ្សែកាត, ម៉ាស៊ីនទូទាត់ POS និងកម្មវិធី ABA Merchant ។

កម្មវិធីនេះអនុញ្ញាត ឲ្យពាណិជ្ជករ និងអ្នកលក់ដូរនានា ប្រមូលប្រាក់ទូទាត់តាម ABA KHQR, គ្រប់គ្រងការបង្វិលសងប្រាក់ត្រលប់ ដោនឡូតរបាយការណ៍ប្រតិបត្តិការ វិភាគការលក់ដូរ ព្រមទាំងមុខងារច្រើនទៀត។ នៅក្នុងផ្នែកសាជីវកម្ម ធនាគារបានណែនាំសេវាកម្មថ្មី និងកែល្អផលិតផលនិងសេវាកម្មដែលមានស្រាប់។ ផ្លែតហ្វម ABA Business ត្រូវបានបើកដំណើរការឡើងវិញ ដោយផ្ដល់ជូនអ្នកប្រើប្រាស់នូវមុខងារថ្មីៗ និងផ្ទៃអន្ដរកម្មដ៏ទំនើប។ ជាមួយក្រុមហ៊ុន Caltex Cambodia ABA បាន ដាក់ដំណើរការកាតប្រភេទ Fleet Card ជាកាតឥណទានដែលក្រុមហ៊ុនអាចប្រើប្រាស់សម្រាប់ការគ្រប់គ្រងយានយន្ដ និងការគ្រប់គ្រងលើការចំណាយថ្លៃប្រេងឥន្ធនៈ។

បន្ថែមពីនេះ ធនាគារ ABA បានពង្រីកបណ្ដាញរូបវន្ដរបស់ខ្លួននៅទូទាំងប្រទេស ដោយមានសាខាសរុប៩៥ និងទីតាំង ស្វ័យសេវា ២៤/៧ ចំនួន៤៥ គិតត្រឹមដំណាច់ឆ្នាំ ២០២៣។ ម៉ាស៊ីន ស្វ័យសេវាសរុប នៅក្នុងប្រព័ន្ធអេកូរបស់ធនាគារកើនដល់ ១ ៧០០គ្រឿង។

នាឱកាសទទួលពានរង្វាន់នេះ នាយកប្រតិបត្តិ ធនាគារ ABA លោក Askhat Azhikhanov មានប្រសាសន៍ថា «យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្គាល់ជាថ្មីម្ដងទៀតជាធនាគារ ដ៏ឆ្នើម បំផុតនៅកម្ពុជា ពីទស្សនាវដ្ដី Global Finance ។ ពាននេះ គឺជាសក្ខីភាពបញ្ជាក់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើងខ្ញុំទាំងមូល ហើយយើងប្តេជ្ញាបន្តផ្ដល់នូវសេវាធនាគារដ៏ល្អបំផុតជូនអតិថិជន»

លោក បានបន្ថែមថា «យើងខ្ញុំផ្តោតលើការផ្តល់ជូននូវដំណោះស្រាយប្រកបដោយនវានុវត្ត ដើម្បីទទួលបានកំណើនឥតឈប់ឈរ។ យើងខ្ញុំមានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ដំណោះស្រាយសេវាធនាគារដ៏ងាយស្រួល ប្រកបដោយសុវត្ថិភាព»

លោក Joseph D. Giarraputo ជាស្ថាបនិក និងនិពន្ធនាយករបស់ Global Finance មានប្រសាសន៍ថា «នៅក្នុងបរិបទដែលបន្ដផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ពានរង្វាន់ធនាគារល្អឆ្នើមបំផុត ទទួលស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់នូវសេវាកម្មទូលំទូលាយច្រើនប្រភេទប្រកបដោយទំនុកចិត្តយៈពេលវែង និងបច្ចេកវិទ្យានវានុវត្តន៍»។ យោងតាមទស្សនាវដ្ដី Global Finance ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណាដែលយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើតម្រូវការ របស់អតិថិជន និងសម្រេចបានលទ្ធផលឈានមុខគេ ហើយថែមទាំងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យ នាពេលអនាគត។

ធនាគារ ដែលទទួលបានពានរង្វាន់នេះបាន គ្រប់គ្រង ទ្រព្យសកម្ម និង បំណុលរបស់ខ្លួន ប្រកបដោយភាពឆ្លាតវៃ ដោយមើលឃើញ និងគិតគូ ពីស្ថានភាពនៃការផ្លាស់ ប្តូរ អត្រាការប្រាក់យ៉ាងឆាប់រហ័ស។ សូមស្វែងរកការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានផ្លូវការពី Global Finance ដែលប្រកាសអ្នកឈ្នះពាន ធនាគារឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024 ទីនេះ។ (https://ababank365-my.sharepoint.com/:b:/g/personal/khuon_pinoch_ababank_com/EYhqKII7ZWlErkeIYjvpUmMB4RIsW_DIqTC8_Uh1nWIEkQ?e=0e8zXt)៕