(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនជាផ្លូវការ នៅតំបន់ពោធិ៍ចិនតុងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ការបើកសម្ពោធហាងថ្មីនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីសម្រេចគោលដៅធ្វើឱ្យផ្សារទំនើបបង្កើតដោយកូនខ្មែរ ១០០% ក្លាយជាផ្សារទំនើបឈានមុខគេនៅកម្ពុជា។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ពោធិ៍ចិនតុងមានទំហំ ៣៤០ម៉ែត្រការ៉េ ដែលមានទីតាំងនៅអគារហ្សបហោសន៍នៃគម្រោងផាកលែន ពោធិ៍ចិនតុង (Park Land Pochentong) របស់ក្រុមហ៊ុន ជីប ម៉ុង លែន (Chip Mong Land)។ ផ្សារទំនើបមួយនេះ នឹងផ្តល់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទិញទំនិញ តាមស្តង់ដារអន្តរជាតិ មានជម្រើសផលិតផលជាច្រើន ទាំងផលិតផលជាតិ និងផលិតផលនាំចូលពីច្រើនប្រទេសជុំវិញពិភពលោក ព្រមទាំងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសជាច្រើន និងការបញ្ចុះតម្លៃរៀងរាល់ថ្ងៃរហូតទៅដល់ ៧០%។

លោកស្រី តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ ជីប ម៉ុង បានថ្លែងថា «យើងមានសេចក្តីរំភើបរីករាយ ក្នុងការបើកទ្វាររបស់យើងទទួលប្រជាពលរដ្ឋនៅតំបន់ពោធិ៍ចិនតុង និងផ្តល់ឱ្យពួកគេនូវបទពិសោធន៍ទិញទំនិញដ៏ងាយស្រួល និងតម្លៃសមរម្យ។ ក្រុមការងាររបស់យើងបានធ្វើការ ដោយមិននឿយហត់ដើម្បីធានាថា ផ្សារទំនើបដែលគ្រប់គ្រងដោយកម្ពុជា ១០០% នេះនឹងក្លាយជាអ្វីដែលទាំងអតិថិជន និងបុគ្គលិករបស់យើងអាចមានមោទនភាព និងជឿជាក់ថាខ្មែរក៏អាចធ្វើវាបានដែរ»។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ជីប ម៉ុង ដែលប្តេជ្ញាបម្រើសហគមន៍របស់យើង ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្តល់ការងារ និងជំនាញដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ហើយបច្ចុប្បន្នកំពុងដំណើរការហាងចំនួន ១១ ជាមួយនឹងហាងជាច្រើនទៀត ដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ។

អតិថិជនអាចស្វែងរកផ្សារទំនើប ជីប ម៉ុង ពោធិ៍ចិនតុង តាមអាស័យដ្ឋានខាងក្រោម៖
ផ្ទះលេខ ០១, ផ្លូវ ១១៣K, គម្រោង ផាក លែន ពោធិ៍ចិនតុង, ភូមិក្បាលដំរី២៥, សង្កាត់កាកាប, ខណ្ឌពោធិ៍សែនជ័យ,
រាជធានីភ្នំពេញ
សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/ChipMongSupermarket
Tiktok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket