(ឡុងដ៍)៖ អតីតខ្សែការពារក្លិប Tottenham Hotspur និងអតីតអ្នកចាត់ការក្លិប Wimbledon លោក Joe Kinnear បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំ។ នេះបើតាមគ្រួសាររបស់លោកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

អតីតកីឡាករអន្តរជាតិអៀរឡង់ បានដែលទទួលការកោះហៅ ២៦លើកលេងឱ្យក្រុមជម្រើសជាតិនោះ បានរស់នៅជាមួយនឹងជំងឺវង្វេងវង្វាន់ ចាប់តាំងពីឆ្នាំ២០១៥ ហើយបានបញ្ចប់អាជីពអ្នកចាត់ការរបស់លោក ក្នុងឆ្នាំ២០០៩ ជាមួយក្លិបចុងក្រោយ Newcastle United។

ក្នុងរយៈពេល ១០ឆ្នាំ នៅក្លិប Spurs លោក Kinnear បានឈ្នះពានរង្វាន់ League Cup ចំនួន ២លើក FA Cup និងពានរង្វាន់ UEFA Cup មុនពេលចាកចេញក្នុងឆ្នាំ១៩៧៥ ទៅចូលរួមជាមួយក្លិប Brighton & Albion។ លោកបានចូលនិវត្តន៍ ពីអាជីពកីឡាករ ក្នុងវ័យ ៣០ឆ្នាំ បន្ទាប់ពីរបួសជង្គង់។

លោក Kinnear បានទទួលបន្ទុកដឹកនាំក្លិបអង់គ្លេស Wimbledon ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៩ មុនពេលដឹកនាំក្លិប Luton Town, Nottingham Forest និងក្លិបសារិកាព្រៃ Newcastle United៕