(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានកំពុងពិចារណាលើការបង្កើនចំនួនសមាជិកក្រុមកីឡាករ សម្រាប់ការប្រកួតជើងឯកអឺរ៉ុប Euro 2024 រដូវក្តៅនេះ នៅប្រទេសអាឡឺម៉ង់ឈានដល់ ២៦នាក់ បន្ទាប់ពីមានការពិភាក្សាជាមួយគ្រូបង្វឹក។ នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ចំពោះការពិភាក្សាជាមួយគ្រូបង្វឹក សម្រា់បក្រុមលេងនៅ Euro 2024 ត្រូវបានធ្វើឡើងនៅទីក្រុង Dusseldorf កាលពីថ្ងៃចន្ទ ហើយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បាននិយាយថា «UEFA បានកំពុងពិចារណានឹងកត់សម្គាល់អំពីមតិ និងទស្សនៈផ្សេងៗ ដែលបានចែករំលែកបន្ទាប់ពីការពិភាក្សានេះ ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ»

បញ្ជាក់ផងថា មុនឈានដល់ Euro 2024 នៅតំបន់អឺរ៉ុបមានការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគធំៗ ជាច្រើនផងដែរ ក្នុងនោះមានក្នុងខែឧសភា មានវគ្គផ្តាច់ព្រ័ត្រពាន Premier League, Europa League, FA Cup , Serie A, La Liga, Bundesliga និង Ligue 1 ហើយឈានចូលខែមិថុនា មានការប្រកួតផ្តាច់ព្រ័ត្រ Champions League ។

ហើយនៅខែមិថុនា ក៏ជាពេលវេលាបិទបញ្ចប់ការបញ្ជូនឈ្មោះកីឡាកររបស់ក្រុមនិមួយៗ ទៅលេងព្រឹត្តិការណ៍ពានអឺរ៉ុប Euro 2024 ទៅកាន់ស្ថាប័ន UEFA ដែលមាន ២៤ក្រុមចូលរួម ហើយការប្រកួតជុំផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕