(ភ្នំពេញ)៖ ខណៈដែលក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កំពុងត្រៀមគម្រប់ខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីអបអរការបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សមាជិកជំនាន់ដំបូងបង្អស់នៃកម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង Kiwami ហើយនេះជាឱកាសដ៏សំខាន់មួយ ដែលក្រុមហ៊ុនអាចជួយជំរុញបង្កើតអនាគតអ្នកដឹកនាំនៅក្នុងវិស័យធានារ៉ាប់រង។

ក្រៅពីវគ្គបណ្តុះបណ្តាលជំនាន់ដំបូងនេះ ដាយ អ៊ិឈិ ឡាយហ្វ៍ ក៏បានជ្រើសរើសសមាជិកចំនួន៤ជំនាន់បន្ថែមទៀតរួចមកហើយ នៅទូទាំង រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលមានសមាជិកសរុបជាង១០០នាក់។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃ ដាយ អ៊ិឈិ ឡាយហ្វ៍ បានថ្លែងថា «ខ្ញុំរំភើបរីករាយដែលបានឃើញសមាជិកជំនាន់ដំបូងរបស់កម្មវិធី Kiwami បានឈានមកដល់ចំណុចមួយនេះ។ លោកបន្តថា ខ្ញុំពិតជាមានមោទនភាពក្រោយពីបានឃើញថា កម្មវិធីរបស់យើងដែលបានបង្កើតឡើងតាមស្តង់ដាប្រទេសជប៉ុនមួយនេះ ផ្តល់នូវការបណ្តុះបណ្តាលដ៏មានប្រសិទ្ធភាព ដែលអាចឱ្យសមាជិកទាំងអស់ត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាភ្នាក់ងារធានារ៉ាប់រងអាជីពមួយរូប»

កម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង Kiwami ផ្តល់ការបណ្តុះបណ្តាលរយៈពេល ៦ខែ ដែលជួយបង្ហាត់បង្រៀនភ្នាក់ងារលក់ធានារ៉ាប់រងនូវចំណេះដឹង និងជំនាញដែលគាត់ត្រូវការចាំបាច់ ដើម្បីចាប់ផ្តើមអាជីព ដ៏សមប្រកបមួយ។ សមាជិកដែលបញ្ចប់វគ្គបណ្តុះបណ្តាលជាមួយយើង អាចទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីវិស័យធានារ៉ាប់រង តាមរយៈការរៀនសូត្រទាំងផ្នែកទ្រឹស្តី និងអនុវត្ត ដែលជួយត្រួសត្រាយផ្លូវពួកគាត់សម្រាប់អាជីពការងារជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ នាពេលអនាគត។

អ្នកស្រី សាន រស្មី ជាសមាជិក១រូបក្នុងចំណោមសមាជិកផ្សេងទៀតដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ហើយគាត់បា នចែករំលែកថា «កម្មវិធីនេះបានផ្តល់ចំណេះដឹងដ៏មានតម្លៃនៅក្នុងវិស័យធានារ៉ាប់រង ក៏ដូចជាជំនាញជាក់ស្តែង ដែលអាចឱ្យខ្ញុំចាប់យកអាជីពដ៏សមប្រកបមួយ។ សម្រាប់បងប្អូនដែលចង់ចាប់យកឱកាសអភិវឌ្ឍអាជីពការងារនៅក្នុងវិស័យធានារ៉ាប់រង បូកផ្សំជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត កម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង Kiwami ពិតជាសក្តិសមសម្រាប់បងប្អូន»

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ រស្មី និងសមាជិកដទៃទៀតនឹងមានឱកាសជ្រើសរើសអាជីពការងារជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍។ គាត់អាចជ្រើសរើសធ្វើជា ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ឬ ប្រធានក្រុមភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល។

ក្នុងនាមជា ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ពួកគាត់អាចផ្តល់ការប្រឹក្សាអំពីផែនការហិរញ្ញវត្ថុ ហើយប្រសិនបើខិតខំប្រឹងប្រែងបន្តទៀត គាត់នឹងអាចសម្រេចបានបទដ្ឋាន MDRT (Million Dollar Round Table) ដែលជាភ្នាក់ងារលក់ធានារ៉ាប់រងកំពូល១រូបនៅក្នុងវិស័យនេះ។ ក្នុងនាមជាប្រធានក្រុមភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ពួកគាត់នឹងមានតួនាទីជាអ្នកដឹកនាំក្រុមភ្នាក់ងារលក់ធានារ៉ាប់រង។ ក្នុងនាមជាអ្នកដឹកនាំ១រូប ពួកគាត់នឹងអាចវិវឌ្ឍខ្លួនក្លាយជានាយកធានារ៉ាប់រងជារូបវន្តបុគ្គលនាពេលអនាគត។

កម្មវិធី Kiwami នេះផ្តល់ឱកាសដល់សមាជិកទាំងអស់នូវចំណេះជំនាញចាំបាច់ ដើម្បីអភិវឌ្ឍខ្លួននៅក្នុងវិស័យមួយនេះ ហើយក៏ចូលរួមគាំទ្រចក្ខុវិស័យរបស់ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការសម្រេចឱ្យបាននូវអត្រាភាគទានសេដ្ឋកិច្ច ៥,៥% នៅឆ្នាំ២០៣០។ ក្រុមហ៊ុនក៏មានមោទនភាពដែលបាន ចូលរួមជម្រុញភាពរីកចម្រើនមួយនេះ ហើយសង្ឃឹមថាការរួមចំណែករបស់ខ្លួននឹងអាចជួយបង្កើនការពារអនាគតក្រុមគ្រួសារនៅកម្ពុជាបន្ថែមទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង Kiwami សូមទាក់ទងទៅកាន់បុគ្គលិកផ្នែកលក់ ឬភ្នាក់ងារលក់ធានារ៉ាប់រងរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ តាមរយៈលេខទូរស័ព្ទ៖ ១៨០០ ២០១ ២០២ ដោយឥតគិតថ្លៃ។

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ ច ឆេង (Tokyo Stock Exchange)។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈ «អតិថិជនជាចម្បង»។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់។

ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)៕