(មេនឆេស្ទឺ)៖ Manchester United បានឱ្យដឹងថា លោក John Murtough បានលាលែងពីតំណែង ជានាយកផ្នែកបាល់ទាត់របស់ក្លិប បន្ទាប់ពីបំពេញការងារជិត ១១ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ការប្រកាសនេះបានធ្វើឡើងប៉ុន្មានខែ បន្ទាប់ពីមហាសេដ្ឋីអង់គ្លេស Jim Ratcliffe បានគ្រប់គ្រងប្រតិបត្តិការបាល់ទាត់ ក្នុងក្លិបលេងនៅលីគ Premier League នេះ ជាមួយនឹងការទិញភាគហ៊ុន ២៥ភាគរយ៕