(ម៉ាឌ្រីដ)៖ Real Madrid និងក្រុមការពារតំណែងជើងឯក Manchester City បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League ឆ្នាំនាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ទឹកដីនៃប្រទេសអេស្ប៉ាញផងនោះ ក្រុមរបស់លោក Pep Guardiola ជាអ្នករកបានគ្រាប់នាំមុខមុន ត្រឹមចាប់ផ្តើមលេងបានតែ ២នាទីប៉ុណ្ណោះ ដោយកីឡាករអន្តរជាតិព័រទុយហ្គាល់ Bernado Silva នៅមុនពេល Ruben Dias ធ្វេសប្រហែសចូលទីខ្លួនឯង និង Rodrygo ស៊ុតគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះ Real Madrid នាំមុខវិញ។

យ៉ាងណាមិញ ខ្សែបម្រើវ័យក្មេងអង់គ្លេស Phil Foden ក៏បានរួមចំណែករកបាន ១គ្រាប់តាមស្មើវិញទៀត និងជាគ្រាប់បាល់ទី២២ រដូវកាលនេះជាមួយមេឃខៀវ Man City និងជាកីឡាករលេងល្អប្រចាំការប្រកួតនេះដែរ គ្រាដែល Gvardiol រកបានគ្រាប់ទី៣ ឱ្យក្រុមភ្ញៀវ និង Valverde រកគ្រាប់តាមស្មើ ៣-៣ ឱ្យខាងម្ចាស់ផ្ទះ។

អធិរាជស Real Madrid អតីតជើងឯក Champions ១៤សម័យកាលច្រើនជាងគេ ដែលដឹកនាំដោយបុរសសញ្ជាតិអ៊ីតាលី Carlo Ancelotti នឹងធ្វើដំណើរទៅកីឡដ្ឋាន Etihad ប្រទេសអង់គ្លេស ជាទីដែលពួកគេធ្លាប់ចាញ់ ៤-០ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុន ដើម្បីលេងជើងទី២ បញ្ចប់វគ្គ ៨ក្រុមចុងក្រោយសម្រាប់រដូវកាលនេះ៕