(ភ្នំពេញ)៖ ផ្សារទំនើបដ៏ធំមួយនៅកម្ពុជា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសអំពីកម្មវិធីសង្ក្រាន្តរបស់ខ្លួនធំប្លែកអស់ពីកម្មវិធីសង្ក្រាន្តផ្សេងទៀត ជាមួយនឹងការប្រារព្ធរហូតដល់ទៅជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី ៥ ខែមេសា រហូតដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៤នេះ ពោលជាកម្មវិធីសង្ក្រាន្តយូរជាងគេនៅស្រុកយើងហើយ។

កម្មវិធីសង្ក្រាន្តក្រោមឈ្មោះថា «មេហ្គាសង្ក្រាន្តខ្យល់ត្រជាក់» មានកម្មវិធីតូចធំជាច្រើនបញ្ចូលគ្នា រួមទាំងកម្មវិធីកម្សាន្តបែបប្រពៃណី និង ទំនើបលាយបញ្ចូលគ្នាផ្ដល់ជូនទាំងចំណេះដឹង ទស្សនីយភាព ភាពសប្បាយរីករាយ ចាប់តាំងពីព្រឹករហូតដល់យប់តែម្ដង។

ផ្ដើមចេញពីបរិវេណខាងក្រៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល យើងសង្កេតឃើញមាន ការតុបតែងយ៉ាងពិសេសបែបខ្មែរ និងកន្លែងកម្សាន្តដែលគេហៅថា ភូមិ ២៧១ ភូមិរីករាយ និង ភូមិកម្សាន្ត មានល្បែងប្រជាប្រិយមួយចំនួន មហាជនអាចចូលលេងបានដោយសេរី នៅមានឱកាសឈ្នះរង្វាន់ថែមទៀតផង។

បរិវេណខាងក្រៅដដែលចាប់ពីម៉ោង ១រសៀលទៅ មហាជនអាចលេងល្បែង បវរកញ្ញាធ្លាក់ទឹក ទស្សនាស្តង់ម្ហូបអាហារ ពិព័រណ៍ផលិតផលខ្មែរភូមិមួយផលិតផលមួយ និងបន្តលេងនូវល្បែងកម្សាន្តប្រជាជាប្រិយជាច្រើនថែមទៀតផង។

ដើរចូលបន្តិចទៅក្នុងផ្សារ ក្រៅតែពីទទួលអារម្មណ៍ត្រជាក់ចិត្ត គេឃើញមានហាងជាច្រើនមានការបញ្ចុះតម្លៃ ប្រូម៉ូសិនសម្រាប់ចូលឆ្នាំប្រជែងគ្នា ធ្វើឱ្យអតិថិជនចំណេញច្រើន ហើយមាននូវកន្លែងសម្រាប់លេងល្បែងយករង្វាន់ជាច្រើន ព្រមទាំងអាចថតរូបអនុស្សាវរីយ៍ជាមួយការតុបតែងស្រស់ស្អាតបែបចូលឆ្នាំខ្មែរយើងផង។

ចាប់ពីម៉ោង ៥ ល្ងាចតទៅ មានការសម្ដែងនូវ ទស្សនីយភាពពិសេសៗទាំងបែបវប្បធម៌ខ្មែរបែបប្រពៃណី និង ទំនើបចម្រុះ ដូចជា ការសម្ដែងគុនល្បុកតោ ល្ខោនខោល អាយ៉ៃឆ្លើយឆ្លងពីក្រុមសម្ដែងត្រកូលខាត់ថែមទៀតផង រួមជាមួយរបាំល្ខោនស្រមោលស្បែកតូច ហើយចាប់ពីម៉ោង ៨យប់តទៅនឹងមានការប្រគុំតន្ត្រីខ្យល់ត្រជាក់។

មិនទាន់អស់នោះទេចាប់ពីថ្ងៃទី១៣ ខែមេសា តទៅនឹងមានកម្មវិធីពិសេសៗជាច្រើនទៀត ដូចជា ក្បួនដង្ហែរទេវតាឆ្នាំថ្មី ការសម្ដែងរបាំផ្សេងៗ និង ការកម្សាន្តបែបទំនើបជាមួយតន្ត្រី EDM និង ការលេងបាញ់ទឹក ក៏ដូចជាការចូលរួមពីសំណាក់តារាល្បីៗទាំងខ្មែរ និង អន្តរជាតិ៕

ដើម្បីដឹងជាក់ច្បាស់ពីម៉ោងពេលនៃកម្មវិធីពិសេសៗផ្សេងៗ ឬ ចង់មានជំនួបជាមួយអាយដល តារាជាតិ និង អន្តរជាតិក្នុងកម្មវិធី មេហ្គាសង្ក្រាន្តខ្យល់ត្រជាក់ សូមកុំភ្លេចតាមដាននៅលើគណនីបណ្ដាញសង្គមរបស់ផ្សារមានដូចតទៅ៖

- Facebook: https://www.facebook.com/271MegaMall
- Instagram: https://www.instagram.com/chipmong271megamall_official
- Tik Tok: https://www.tiktok.com/@chipmong271megamall