(ភ្នំពេញ)៖ អបអរសាទរ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន និងកីឡាករ ម៉ីន មូសស្តាន បានឈ្នះមេដាយមាសដូចគ្នា ក្នុងការប្រកួតវិធី WATER JET PRO TOUR 2024 ជុំទី១ ដែលបានធ្វើឡើងនៅប្រទេសថៃ, នេះបើតាមប្រភពពីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ឱ្យដឹងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សម្រាប់កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដែលយកបានមេដាយមាស ២គ្រឿងខាងលើកនេះ មានកីឡាករ សាលី ហ្វីលីន បានឈ្នះមេដាយមាស ១គ្រឿង ធ្វើបានលើវិញ្ញាសារ EXPERT RUNABOUT 1100 STOCK ហើយកីឡាករ ម៉ីន មូសស្តាន ឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសារ PRO SKI GP សម្រាប់ជុំទី១ ហើយជុំទី២ ធ្វើឡើងនៅខែឧសភាខាងមុខ៕