(ភ្នំពេញ)៖ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីត្រៀមអបអរសាទរនូវព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មី ឈោងចាបលាភជ័យ សិរីមង្គល ឆ្នាំរោង ឆ្នាំដ៏មានតេជះរិទ្ធិអំណាច ឆ្នាំថ្មីប្រជាប្រុសស្រីរីករាយអឺងកង រាំលេងសប្បាយជាមួយចង្វាក់រាំវង់ ឡាំលាវ រាំក្បាច់ សារ៉ាវ៉ាន់ កន្ទ្រឹម និងតាមបែបសម័យទំនើប EDM (DJ) នៅតំបន់ត្រជាក់ចិត្តចាប់ពីម៉ោង ២រសៀលរហូតដល់ម៉ោង ១០យប់។ មួយឆ្នាំមានតែម្តង ជាពេលវេលាដែលមិនអាចខកខានបាន។

ក្នុងនោះ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់​ ប្រមូលផ្ដុំសុទ្ធតែជាតារាចម្រៀងលំដាប់ប្រទេស មកពីគ្រប់ផលិតកម្ម និងតារាចម្រៀង Rapper DJ ល្បីៗ ដែលកំពុងពេញនិយម និងមកអង្រួនឆាកតន្ត្រីយក្សដ៏ធំអស្ចារ្យ សំឡេងស្រែកហ៊ោបន្ទរតាមភ្លេង រាំលេងអបអរថ្ងៃដ៏ពិសេស ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ស្ដង់ដាខ្ពស់ GANZBERG សង្រ្កាន្តឆ្នាំថ្មី២០២៤ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៤ នៅ៣ទីតាំងតំណាលគ្នា។

ទីតាំងទី១ នៅបរិវេណរង្វង់មូលលោកតាដំបងក្រញូង ខេត្តបាត់ដំបង។ ទីតាំងទី២ នៅបរិវេណមាត់ស្ទឹងសៀមរាប និងទីតាំងទី៣ ក្នុងបរិវេណផ្សារទំនើបដារុហ្វា ទល់មុខជីងប៉ី ចំងាយ២០០ម៉ែតពីរង្វង់មូលតោ២ ខេត្តព្រះសីហនុ។ នេះជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ដែលពុកម៉ែបងប្អូនទន្ទឹងរង់ចាំនូវផ្ទាំងទស្សនីយភាពសំបូរបែប ហើយក៏មានការតាំងពិព័រណ៍ម្ហូបអាហារ និងទំទិញជាតិ អន្តរជាតិគ្រប់ប្រភេទ។ អ្វីដែលរិតតែអស្ចារ្យនោះ ក៏មានកម្មវិធីលេងល្បែងប្រជាប្រិយគ្រប់ទំរង់ ជាពិសេសរាំលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តផងដែរ។

តស់! នៅចាំអីទៀតណាត់សក់វែង សក់ខ្លី ពួកម៉ាកល្អ ធីមបងប្អូនល្អ កាន់ដៃគ្នា ចូលរួមឱ្យបានច្រើនកុះករក្នុងកម្មវិធី GANZBERG សង្រ្កាន្តឆ្នាំថ្មី២០២៤ ទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា GANZBERG សង្រ្កាន្តឆ្នាំថ្មី ២០២៤ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ហង្សមាស HDTV,BTV,PNN និង Facebook Page Beer GANZBERG។

GANZBERG ស្រលាញ់តន្ត្រី!
GANZBERG ចូលរួមលើកស្ទួយវិស័យទេសចរណ៍!
GANZBERG ស្រលាញ់ពួកម៉ាកល្អ! ស្រលាញ់ពួកម៉ាកល្អ ញុំាGANZBERG!
សូមពិសារដោយការទទួលខុសត្រូវ!៕