(ព្រះសីហនុ)៖ សណ្ឋាគារ តុងហ៊ូ រីសត ហូថេល ដែលមានទីតាំងស្ថិតនៅ កណ្តាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធសាកល្បងដោយមានឧកញ៉ា តាំង គួង តំណាងឱ្យម្ចាស់គម្រោង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ព្រមទាំងមានការចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនជាច្រើនរូបទៀត។

ដោយសម្លឹងឃើញសក្តានុពលក្នុងខេត្តព្រះសីហនុ ដែលមានវិស័យសេដ្ឋកិច្ចរីកចម្រើនរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតដែលត្រូវបានប្រសិទ្ធនាមជា "តារារះនាទិសនិរតី" ទើប ម្ចាស់គម្រោងសម្រេចចូលរួមវិនិយោគវិស័យសណ្ឋាគារនៅខេត្តព្រះសីហនុ មានទីតាំងធំទូលាយតាមបណ្តោយមាត់ សមុទ្រ ដែលអាចគយគន់សម្រស់ថ្ងៃរះ និងថ្ងៃលិច ព្រមទាំងមានអាងហែលទឹកនៅចំកណ្តាលអគារ ដែលស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សណ្ឋាគារ តុងហ៊ូ រីសត ហូថេល ក៏បានរៀបចំភោជនីយដ្ឋានបែបចិននិងអឺរ៉ុប ដែលនឹងបើកដំណើរការនាពេល ខាងមុខនេះ។

បន្ថែមពីនេះ ម្ចាស់គម្រោងបានប្តេជ្ញាចិត្តខ្ពស់ដើម្បីរក្សាបាននូវនិរន្តរភាព និងការបង្កើតថ្មីដើម្បីគាំទ្រក្នុងវិស័យទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ម្ចាស់គម្រោងក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសកម្ពុជាមានសុខសន្តិភាព មានភាពរីកចម្រើនឥតឈប់ឈរ។

សារជាថ្មីម្តងទៀតម្ចាស់គម្រោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះឯកឧត្តម គួច ចំរើន នៃគណៈអភិបាល ខេត្តព្រះសីហនុ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងអស់ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីនេះផងដែរ៕

ទីតាំងសណ្ឋាគារ តុងហ៊ូ រីសត ហូថេល Google Map : https://maps.app.goo.gl/k2W4znhRV1YCtUrw8?g_st=ic។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់តាមរយៈលេខទូរស័ព្ទ 023 888 988៕