(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីចូលឆ្នាំខ្មែរដ៏ធំជាងគេ និងច្រើនជាងគេប្រចាំប្រទេស នៅថ្ងៃចូលឆ្នាំខ្មែរ ពិតជាការប្រគំតន្ត្រីដ៏មហាអស្ចារ្យរយៈពេល ៣ថ្ងៃពេញ ពោលគឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលពិសេសជាងសប្ដាហ៍ណាៗទាំងអស់។

ព្រឹត្តិការណ៍នេះ មានទាំងការលេងល្បែងប្រជាប្រិយខ្មែរនៅពេលរសៀល និងនៅពេលយប់ មានការរាំគ្រលែង ស្រែកហ៊ោរ Cheer CAMBODIA BEER ត្រជាក់ៗបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើង ជាមួយតារាចម្រៀងជាច្រើនរូប ដូចជាវត្តមានក្រុមតារាចម្រៀងរ៉េប La Cima Cartel ដែលជាទូតសុឆន្ទៈរបស់ CAMBODIA BEER។ អ្វីដែលនឹកស្មានមិនដល់នោះ អ្នកចូលរួមផ្ទាល់ អាចមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រវិលកំប៉ុង CAMBODIA BEER ដែលជាកាដូឆ្នាំថ្មីសម្រាប់អតិថិជនមហាសំណាងផងដែរ។

ទីតាំងនៃការប្រគំតន្ត្រីរួមមាន៖
ទី១) ខេត្តតាកែវ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម សាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅសួនច្បារមាត់បឹង ក្រុងដូនកែវ ខេត្តតាកែវ។ បន្ថែមពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏សម្បើមប្រចាំប្រទេសនៅថ្ងៃទី១៣ ក៏មានការរាំរបាំប្រពៃណី កាលេងល្បែងប្រជាប្រិយ ឡានបាញ់ទឹក និង DJ ចាក់ភ្លេងសម្រាប់បងប្អូនរាំកម្សាន្ត នៅពេលរសៀលចាប់ពីម៉ោង ២ដល់៤រសៀល និងពេលយប់ នៅម៉ោង ១១យប់ ដល់២យប់ ផងដែរ។

ទី២) ខេត្តកណ្ដាល៖ ព្រឹត្តិការណ៍ CAMBODIA គុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី១៣ និងទី១៤ ខែមេសា ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម Galaxy នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅទីតាំងនៅតំបន់ 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បន្ថែមពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏សម្បើមប្រចាំប្រទេស នៅពេលថ្ងៃក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ រាំកម្សាន្ត សប្បាយផងដែរ។

កុំភ្លេចចូលរួមសប្បាយ និងទស្សនាផ្ទាល់ដោយសេរីក្នុងព្រឹត្តិការណ៍ទាំង២ នាពេលចុងសប្តាហ៍នេះ។
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!៕