(ភ្នំពេញ)៖ ឈរលើឈ្មោះជាអ្នកគាំទ្រគុនខ្មែរដំបូងគេ និងឧបត្ថម្ភគុនខ្មែរច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជា នៅចុងសប្តាហ៍ថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីចូលឆ្នាំខ្មែរ ដ៏ធំសម្បើមប្រចាំប្រទេស «WURKZ TOUR CONCERT» នៅថ្ងៃទី១៤ និង១៥ ខែមេសា ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី១៦ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅផ្សារ អឺសុភី ស្រុកបាកាន ខេត្តពោធិ៍សាត់។

បន្ថែមពីលើព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ពេលថ្ងៃក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ រាំសប្បាយ និងល្បែងកម្សាន្តផ្សេងៗទៀត ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាកាន ដែលរៀបចំនៅក្នុងបរិវេណវត្តបាកាន ឃុំត្រពាំងជង ស្រុកបាកាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា តែម្ដង។ ដូចនេះ ពេលថ្ងៃលេងសង្ក្រាន្តនៅវត្ត យប់ឡើងមករាំសប្បាយ ស្រែកហ៊ោ ជាមួយកំពូលតារាចម្រៀងក្នុងដួងចិត្តរបស់អ្នក។

ព្រឹត្តិការណ៍ប្រគំតន្ត្រី «WURKZ TOUR CONCERT» នឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន សន្យាធ្វើឱ្យឆាក «WURKZ TOUR CONCERT» កក្រើកញាប់ញ័រ បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជន ទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនា នៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយស ពីកំពូលកីឡាករប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូប សម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។

ចូលរួមទស្សនាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia
WURKZ បង្កើនថាមពលឥតឈប់ឈរ.!៕